Monday, January 20, 2025
Homeព័ត៌មានជាតិប្រពន្ធ​នាំ​ទៅ​ស្រោច​ទឹក មក​ផ្ទះ​វិញ ប្តី​ចង​ក​ស្លាប់

ប្រពន្ធ​នាំ​ទៅ​ស្រោច​ទឹក មក​ផ្ទះ​វិញ ប្តី​ចង​ក​ស្លាប់

ខេត្តកណ្តាល ៖ បុរសម្នាក់ នៅសុខៗស្រាប់តែចុះពីផ្ទះដូចមនុស្សមានសតិមិនប្រក្រតី លុះប្រពន្ធឃើញមិនស្រួល ក៏ហៅបងប្អូនឱ្យ ជួយចាប់នាំយកទៅឱ្យគ្រូនៅក្នុងភូមិជួយស្រោច ទឹក ក្រែងត្រូវអំពើគេ លុះពេលមកដល់ផ្ទះវិញ សម្ងំដេកបានប្រមាណ២ម៉ោង ក៏ក្រោកទៅចងក ស្លាប់ចោលប្រពន្ធកូនយ៉ាងអាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលា ម៉ោង១និង៤០នាទីរំលងអធ្រាត្រ ឈានចូល ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧ នៅចំណុចផ្ទះ ជនរងគ្រោះ ស្ថិតក្នុងភូមិត្រពាំងពើក ឃុំពើក ស្រុកអង្គស្នួល។

បុរសគំនិតខ្លីដែលចងកធ្វើអត្តឃាតនោះ មានឈ្មោះសុខ ជា អាយុ៣៤ឆ្នាំ មុខរបរកសិករ មានប្រពន្ធឈ្មោះជួង ស្រីប៉ោង អាយុ៣៤ឆ្នាំ មុខរបរកម្មការិនីរោងចក្រ សព្វថ្ងៃរស់នៅភូមិ កើតហេតុខាងលើជាមួយគ្នា។

តាមសម្តីស្ត្រីជាប្រពន្ធជនរងគ្រោះ បាន រៀបរាប់ប្រាប់ថា ប្តីនាង (ជនរងគ្រោះ) កាល ពី៥ឆ្នាំមុន ធ្លាប់វះបូសថ្លើមម្តង លុះរយៈពេល ប្រមាណ១ឆ្នាំមុននេះ ប្តីបានជួបនឹងគ្រោះថ្នាក់ ចរាចរណ៍ រងរបួសវះដៃខាងឆ្វេងម្តងទៀត។ តាំងពីនោះមក ប្តីរបស់នាងហាក់មានចិត្តឆេវឆាវ ខ្លាំងណាស់ និយាយស្តីប៉ះពាល់បន្តិចបន្តួចតែង ខឹងច្រឡោតយ៉ាងខ្លាំង ចំណែកនាងក៏មិនប្រកាន់ អ្វីដែរ និងមិនសូវតបតប្តីទេ ព្រោះឮគេនិយាយ ថា មនុស្សឱ្យតែឆ្លងកាត់ការវះកាត់ច្រើនដង គឺតែងមានចរិតឆេវឆាវបែបនេះហើយ។

ស្ត្រីជាប្រពន្ធជនរងគ្រោះ បន្តថា លុះមក ដល់ព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ ប្តីរបស់ នាង (ជនរងគ្រោះ) បានចេញទៅបើកឡាន ដឹកក្រណាត់នៅរោងចក្រ លុះទៅដល់មិនដឹង ជាខឹងរឿងអ្វី ប្តីនាងក៏ប្រុងដុតម៉ូតូចោល តែ ត្រូវអ្នកគ្រប់គ្រងឡាននៅរោងចក្រជួយឃាត់ ទាន់ និងដឹកម៉ូតូត្រឡប់មកផ្ទះវិញ។ ចំណែក ប្តីនាងពេលនៅក្នុងរោងចក្រ ចេះតែរត់ចុះឡើង ពេញរោងចក្រ រហូតដល់វេម៉ាង២រសៀលថ្ងៃ ដដែល ទើបត្រូវគេជូនមកផ្ទះវិញ និងសម្ងំដេក រហូតដល់ម៉ោង៨យប់ ស្រាប់តែប្តីនេះ បានក្រោក រត់ចុះពីផ្ទះធ្វើឱ្យនាងភ័យ ក៏ស្រែកហៅសាច់ញាតិ និងអ្នកជិតខាងឱ្យជួយតាមចាប់នាំប្តីទៅជួបគ្រូ ម្នាក់ ឈ្មោះគ្រូនឿន នៅក្នុងភូមិត្រពាំងពើក ដែលពូកែខាងស្រោចទឹកដោះអំពើជួយស្រោច ទឹកឱ្យប្តីនាង ព្រោះខ្លាចប្តីនេះត្រូវអំពើអំព័ន្ធ របស់គេ។

ស្ត្រីជាប្រពន្ធជនរងគ្រោះ បានឱ្យដឹងទៀត ថា បន្ទាប់ពីគ្រូស្រោចទឹកឱ្យហើយ នៅម៉ោង ៨និង២០នាទីយប់ថ្ងៃដដែល នាងក៏នាំប្តីមកផ្ទះ វិញ ហើយក៏សម្ងំដេកទាំងអស់គ្នា ចំណែកប្តី ឃើញថា ស្ងប់អារម្មណ៍ច្រើនដែរ និងបានដេក លង់លក់ទៅ។ ស្រាប់តែមួយសន្ទុះក្រោយមក ប្តីនាង បានក្រោកដើរក្នុងផ្ទះ ទើបនាងបានសួរ ថាធ្វើអី? ប្តីក៏ប្រាប់ថា អញផឹកទឹក ជក់បារី ឮ បែបនេះនាងមិនចាប់អារម្មណ៍ទេ ក៏ប្រះខ្លួន ដេកវិញទៅ។ រហូតមកដល់វេលាម៉ោង១និង ៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែ មីនា ឆ្នាំ២០១៧ ដោយបាត់មាត់ប្តីយូរពេក នាងក៏ស្រែកហៅ តែមិនឮប្តីឆ្លើយតបសោះ ទើបនាងបានអើតមើលតាមប្រឡោះក្តារ ក៏ ប្រទះឃើញប្តីចងក ធ្វើឱ្យនាងភ័យស្លន់ស្លោ ស្រែកឆោឡោហៅកូននិងអ្នកជិតខាងឱ្យជួយ ធ្វើឱ្យកើតមានការភ្ញាក់ផ្អើលពេញភូមិតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យ និងធ្វើកោសល្យវិច័យ រួចបញ្ជាក់ថា ជនរងគ្រោះ ពិតជាបានចងកធ្វើអត្តឃាតប្រាកដមែនដោយ ប្រើខ្សែអង្រឹងចងកជាប់នឹងរនាបផ្ទះ ពោលគឺ មិនពាក់ព័ន្ធទៅនឹងករណីអ្វីផ្សេងនោះទេ។

ក្រោយកើតហេតុ សមត្ថកិច្ចបានប្រគល់ សពជនរងគ្រោះ ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំ ធ្វើបុណ្យ តាមប្រពៃណី៕ សិលា

RELATED ARTICLES