Thursday, November 28, 2024
Homeសេដ្ឋកិច្ចសាកលលោកមហាយក្សចិន​ ​ប្តេជ្ញាទប់ តម្លៃហាងឆេងផ្ទះ មិនឲ្យឡើងថ្លៃខ្ពស់

មហាយក្សចិន​ ​ប្តេជ្ញាទប់ តម្លៃហាងឆេងផ្ទះ មិនឲ្យឡើងថ្លៃខ្ពស់

អចលនទ្រព្យ៖ ​រដ្ឋាភិបាលក្រុងប៉េកាំង​​បាន​​ឲ្យ​ដឹង​​ក្នុង​ការរាយការណ៍ពី​កិច្ច​ការ​ប្រចាំឆ្នាំ​របស់ខ្លួន​កាលពីម្សិលមិញនេះថាចិនប្តេជ្ញា​​ទប់​​ទល់​ការឡើងថ្លៃ​យ៉ាង​លឿន​​នៃតម្លៃហាងឆេងលំនៅឋាន​នៅទូទាំងប្រទេស ​ ស្របពេល​ដែល​វិធានការ​សម្រួលដល់ទីផ្សារអចលនទ្រព្យ​ក្នុង​តំបន់​ធំៗ​ក៏ដូចជាការ​រឹតបន្តឹង​ការទិញ​បាន​សាយភាយចេញពីបណ្តាទីក្រុងធំៗ។

តាម​បណ្តាទីក្រុង​តូចៗមួយចំនួន​បានលើកកម្ពស់ការ​ទិញផ្ទះ​ក្នុងខែ​នេះ​ទៅ​តាមការស្ទង់មើលពី​លំហូរយ៉ាងច្រើនលើសលុបនៃទីផ្សារតូចៗខាងក្រៅ​ ជាមួយ​និង​តម្លៃផ្ទះនៅទូទាំងប្រទេស​បន្ត​កើនឡើង ។

យោងតាម​របាយការណ៍ចុងក្រោយ​ដែល​ចេញផ្សាយ​កាលពីម្សិលមិញ​ដោយ​ទីភ្នាក់ងារព័ត៌មានស៊ីនហួរ​ ​​​​​​​នៅក្នុង​របាយការណ៍​កិច្ចការកំណែប្រែថ្មី​ចុងក្រោយ​របស់​រដ្ឋាភិបាល​បានបង្ហាញថា​ការទប់ទល់​នឹងនិន្នាការ​ឡើងថ្លៃ​លំនៅឋាន​ហួស​ប្រមាណ​នៅតាមទីផ្សារធំៗ​នឹង​ក្លាយជា​ការផ្តោតការយកចិត្តទុកដាក់​ដ៏​សំខាន់​ក្នុងឆ្នាំ២០១៧នេះ ។

របាយការណ៍កំណែទម្រង់ថ្មី​លើកទី១​ដែលធ្វើឡើងដោយ​លោកនាយករដ្ឋមន្ត្រី​ ​Li Keqiang កាលពីថ្ងៃទី​៥ខែមីនា​គឺមិនរាប់បញ្ចូល​ឃ្លាខាងលើនេះឡើយ ។

ទិន្នន័យ​ដែល​ចេញផ្សាយកាលពីថ្ងៃអង្គារបញ្ជាក់ថា​ការលក់​ផ្ទះ​បាន​កើនឡើង​ក្នុង​អំឡុងពេល​ពីរខែ​ដំបូង​នៃឆ្នាំនេះ​ បើទុកជាមាន​វិធានការណ៍​នានា​របស់​រដ្ឋាភិបាល​និង​កំណើន​ក្នុង​ការវិនិយោគ​ផ្នែកអ​ចលនទ្រព្យ​បានបង្ហាញឲ្យ​ឃើញ​ពី​សញ្ញាធូរស្រាល​យ៉ាងណាក្តី ។

ទោះជាយ៉ាងណាការ​ផ្តល់កម្ចី​​ដល់​ពលរដ្ឋ​ដែលភាគច្រើន​ក្នុងលក្ខខណ្ឌ​តម្កល់​វត្ថុធានាបំណុល​បានកើនឡើងយ៉ាងលឿន​កាលពីឆ្នាំ​ទៅ​ ស្មើនឹង​៥០%​នៃ​កម្ចី​ថ្មី​ទាំងអស់​ហើយ​ក៏​នៅ​តែ​មានកម្រិត​ខ្ពស់​ផងដែរក្នុងខែ​មករា ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

RELATED ARTICLES