អចលនទ្រព្យ៖ រដ្ឋាភិបាលក្រុងប៉េកាំងបានឲ្យដឹងក្នុងការរាយការណ៍ពីកិច្ចការប្រចាំឆ្នាំរបស់ខ្លួនកាលពីម្សិលមិញនេះថាចិនប្តេជ្ញាទប់ទល់ការឡើងថ្លៃយ៉ាងលឿននៃតម្លៃហាងឆេងលំនៅឋាននៅទូទាំងប្រទេស ស្របពេលដែលវិធានការសម្រួលដល់ទីផ្សារអចលនទ្រព្យក្នុងតំបន់ធំៗក៏ដូចជាការរឹតបន្តឹងការទិញបានសាយភាយចេញពីបណ្តាទីក្រុងធំៗ។
តាមបណ្តាទីក្រុងតូចៗមួយចំនួនបានលើកកម្ពស់ការទិញផ្ទះក្នុងខែនេះទៅតាមការស្ទង់មើលពីលំហូរយ៉ាងច្រើនលើសលុបនៃទីផ្សារតូចៗខាងក្រៅ ជាមួយនិងតម្លៃផ្ទះនៅទូទាំងប្រទេសបន្តកើនឡើង ។
យោងតាមរបាយការណ៍ចុងក្រោយដែលចេញផ្សាយកាលពីម្សិលមិញដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅក្នុងរបាយការណ៍កិច្ចការកំណែប្រែថ្មីចុងក្រោយរបស់រដ្ឋាភិបាលបានបង្ហាញថាការទប់ទល់នឹងនិន្នាការឡើងថ្លៃលំនៅឋានហួសប្រមាណនៅតាមទីផ្សារធំៗនឹងក្លាយជាការផ្តោតការយកចិត្តទុកដាក់ដ៏សំខាន់ក្នុងឆ្នាំ២០១៧នេះ ។
របាយការណ៍កំណែទម្រង់ថ្មីលើកទី១ដែលធ្វើឡើងដោយលោកនាយករដ្ឋមន្ត្រី Li Keqiang កាលពីថ្ងៃទី៥ខែមីនាគឺមិនរាប់បញ្ចូលឃ្លាខាងលើនេះឡើយ ។
ទិន្នន័យដែលចេញផ្សាយកាលពីថ្ងៃអង្គារបញ្ជាក់ថាការលក់ផ្ទះបានកើនឡើងក្នុងអំឡុងពេលពីរខែដំបូងនៃឆ្នាំនេះ បើទុកជាមានវិធានការណ៍នានារបស់រដ្ឋាភិបាលនិងកំណើនក្នុងការវិនិយោគផ្នែកអចលនទ្រព្យបានបង្ហាញឲ្យឃើញពីសញ្ញាធូរស្រាលយ៉ាងណាក្តី ។
ទោះជាយ៉ាងណាការផ្តល់កម្ចីដល់ពលរដ្ឋដែលភាគច្រើនក្នុងលក្ខខណ្ឌតម្កល់វត្ថុធានាបំណុលបានកើនឡើងយ៉ាងលឿនកាលពីឆ្នាំទៅ ស្មើនឹង៥០%នៃកម្ចីថ្មីទាំងអស់ហើយក៏នៅតែមានកម្រិតខ្ពស់ផងដែរក្នុងខែមករា ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា