Thursday, November 28, 2024
Homeសេដ្ឋកិច្ចសាកលលោកហា ឡុងបៃ តំបន់​ទេសចរណ៍​ដ៏ពេញនិយម​បំផុត​ទី៣​នៅអាស៊ីអាគ្នេយ៍

ហា ឡុងបៃ តំបន់​ទេសចរណ៍​ដ៏ពេញនិយម​បំផុត​ទី៣​នៅអាស៊ីអាគ្នេយ៍

គោលដៅទេសចរណ៍ពិភពលោក

​ហា ឡុង បៃ របស់វៀតណាម​ជាប់​ចំណាត់លេខរៀងទី​៣​ក្នុង​បញ្ជី​ទីតាំង​ដ៏​ល្អឯក​ចំនួន​២៩​សម្រាប់ភ្ញៀវទេសចរណ៍​មកទស្សនា​​នៅតំបន់​អាស៊ីអាគ្នេយ៍​ដែល​ចង​ក្រង​ដោយ​គេហទំព័រ​ព័ត៌មានទេសចរណ៍អន្តរជាតិ Touropia ។

គេហទំព័រ​ខាងលើ​បានពន្យល់ថា​តាមរយៈ​ទីតាំងភូមិសាស្ត្រ​ស្ថិតក្នុង​តំបន់​ភាគ​ឦ​សាន​នៃប្រទេស​វៀតណាម​ ហា ឡុង បៃ (Ha Long Bay) គេប្រៀប​ប្រដូចនឹង​​ទេស​ភាព​ដ៏ស្រស់ត្រកាលនៃ​រឿង​រ៉ាវដ៏​អស្ចារ្យ​មួយ​ ជាមួយនិង​ប្រជុំកោះ​​ដែល​បណ្តុប​ដោយ​ផ្ទាំងថ្ម​រាប់​ពាន់​នៅក្នុង​តំបន់នេះដែលមាន​រូបរាង​និង​ទំហំ​ខុសៗគ្នា ។ កោះមួយចំនួនក្នុងចំណោមប្រជុំកោះ ហា ឡុង បៃ មាន​បឹងបួរ​ ហើយមួយចំនួន​ក៏មាន​ផ្លូវរូង​ថ្មអមដោយ​​ល្អាងឋានសួគ៌បង្កាប់នៅខាងក្នុងនោះ ។

​តំបន់ ហា ឡុង បៃ នេះ​គឺស្ថិតនៅក្នុង​ខេត្ត Quang Ninh របស់វៀតណាម​ថ្មីៗនេះ​បាន​ពាំនាំមកនូវ​បទពិសោធន៍​ថ្មី​៣សម្រាប់​ភ្ញៀវទេសចរ​ទៅទស្សនាកម្សាន្ត ។ តួ​យ៉ាង​កាលពីខែមិថុនា​ឆ្នាំទៅ​​ តំបន់​ទេសចរណ៍មួយនេះ​បាន​បើកឲ្យដំណើរការ​នូវ​កន្ត្រកយោង​ដែលមាន​ចម្ងាយ​២,២គីឡូម៉ែត្រ​ពី​ឆ្នេរ Bai Chay ឆ្ពោះទៅកាន់​ភ្នំ Ba Deo ។ កន្ត្រកយោង​នេះមាន​ពីរកាប៊ីន​​អាច​ដឹកជញ្ជូន​មនុស្សដំណើរ​ទស្សនា​ទេសភាព​ដ៏​ត្រកាល​នៅ​តំបន់​នោះ​បាន​២.០០០នាក់​ក្នុងមួយម៉ោង ។

ទោះជាយ៉ាងណា​​ក្នុង​ឆមាសដំបូងនៃ​ឆ្នាំ​២០១៧​នេះ​ខេត្ត​ Quang Ninh របស់​វៀត​ណាម​ត្រូវបានគេព្យាករទុកថា​នឹងស្វាគម​ន៍​ភ្ញៀវទេសចរ​បាន​ជិត​៦លាននាក់​កើនឡើង​៩%​ពីមួយឆ្នាំទៅមួយឆ្នាំ ។ ក្នុងនោះ​ភ្ញៀវបរទេស​សរុប​មាន​ចំនួន​១,៩លាននាក់​កើន​៣០%​ ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES