គោលដៅទេសចរណ៍ពិភពលោក
ហា ឡុង បៃ របស់វៀតណាមជាប់ចំណាត់លេខរៀងទី៣ក្នុងបញ្ជីទីតាំងដ៏ល្អឯកចំនួន២៩សម្រាប់ភ្ញៀវទេសចរណ៍មកទស្សនានៅតំបន់អាស៊ីអាគ្នេយ៍ដែលចងក្រងដោយគេហទំព័រព័ត៌មានទេសចរណ៍អន្តរជាតិ Touropia ។
គេហទំព័រខាងលើបានពន្យល់ថាតាមរយៈទីតាំងភូមិសាស្ត្រស្ថិតក្នុងតំបន់ភាគឦសាននៃប្រទេសវៀតណាម ហា ឡុង បៃ (Ha Long Bay) គេប្រៀបប្រដូចនឹងទេសភាពដ៏ស្រស់ត្រកាលនៃរឿងរ៉ាវដ៏អស្ចារ្យមួយ ជាមួយនិងប្រជុំកោះដែលបណ្តុបដោយផ្ទាំងថ្មរាប់ពាន់នៅក្នុងតំបន់នេះដែលមានរូបរាងនិងទំហំខុសៗគ្នា ។ កោះមួយចំនួនក្នុងចំណោមប្រជុំកោះ ហា ឡុង បៃ មានបឹងបួរ ហើយមួយចំនួនក៏មានផ្លូវរូងថ្មអមដោយល្អាងឋានសួគ៌បង្កាប់នៅខាងក្នុងនោះ ។
តំបន់ ហា ឡុង បៃ នេះគឺស្ថិតនៅក្នុងខេត្ត Quang Ninh របស់វៀតណាមថ្មីៗនេះបានពាំនាំមកនូវបទពិសោធន៍ថ្មី៣សម្រាប់ភ្ញៀវទេសចរទៅទស្សនាកម្សាន្ត ។ តួយ៉ាងកាលពីខែមិថុនាឆ្នាំទៅ តំបន់ទេសចរណ៍មួយនេះបានបើកឲ្យដំណើរការនូវកន្ត្រកយោងដែលមានចម្ងាយ២,២គីឡូម៉ែត្រពីឆ្នេរ Bai Chay ឆ្ពោះទៅកាន់ភ្នំ Ba Deo ។ កន្ត្រកយោងនេះមានពីរកាប៊ីនអាចដឹកជញ្ជូនមនុស្សដំណើរទស្សនាទេសភាពដ៏ត្រកាលនៅតំបន់នោះបាន២.០០០នាក់ក្នុងមួយម៉ោង ។
ទោះជាយ៉ាងណាក្នុងឆមាសដំបូងនៃឆ្នាំ២០១៧នេះខេត្ត Quang Ninh របស់វៀតណាមត្រូវបានគេព្យាករទុកថានឹងស្វាគមន៍ភ្ញៀវទេសចរបានជិត៦លាននាក់កើនឡើង៩%ពីមួយឆ្នាំទៅមួយឆ្នាំ ។ ក្នុងនោះភ្ញៀវបរទេសសរុបមានចំនួន១,៩លាននាក់កើន៣០% ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា