Tuesday, December 2, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបបទល្មើស១៤ករណី វ៉ៃខ្នោះ២០នាក់

បង្ក្រាបបទល្មើស១៤ករណី វ៉ៃខ្នោះ២០នាក់

ខេត្តព្រះសីហនុ ៖ អនុវត្តតាមអនុសាសន៍នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលបង្ហាញដោយផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរងផែនការងារ នគរបាលព្រហ្មទណ្ឌ ដឹកនាំកម្លាំងនគរបាលជំនា ញបង្ក្រាបបទល្មើស ចំនួន១៤ករណី ក្នុងរង្វង់ខែវិច្ឆិកា។

១- ករណីលួចកាត់ខ្សែភ្លើង ៖ នៅវេលាម៉ោង១១យប់ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ សយ ស្នា បន្ទាប់ពីលួចកាត់ខ្សែភ្លើង នៅអគារសួនសុបិនចាស់ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ហើយព្យាយាមប៉ុនប៉ងវាយជនរង គ្រោះ ដោយកាំបិត។ សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យនិងវត្ថុតាង កាំបិត ១ដើម បញ្ជូនទៅការិយាល័យជំនាញ ដើម្បីចាត់ការតាមច្បាប់ ។

២- ករណីកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ៖ នៅវេលាម៉ោង ២និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងជំនាញបានឃាត់ម៉ូតូគ្មានស្លាកលេខ ១គ្រឿង ជិះគ្នា២នាក់ មានការសង្ស័យ ពេលត្រួតពិនិត្យបានរកឃើញកាំបិតប៉័ងតោ ១ដើម និងដង្កាប់១ នៅក្នុងកែបម៉ូតូ។ ជនសង្ស័យ ទាំង២នាក់ (ឈ្មោះបៀន ហ៊ា និងឈ្មោះសាន សម្ភស្ស) ត្រូវបានចាប់ខ្លួន ជាមួយវត្ថុតាង និងបញ្ជូនទៅតុលាការ។

៣- ករណីឆក់ទូរស័ព្ទ ៖ នៅវេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ មានករណីជន សង្ស័យម្នាក់ ឈ្មោះប៉ិប រស្មី បានឆក់ទូរស័ព្ទ ម៉ាក OPPO ពណ៌ទឹកប្រាក់ ពីស្ត្រីម្នាក់ នៅចិញ្ចើមផ្លូវជាតិលេខ៤។ កម្លាំងប៉ុស្តិ៍ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានដេញស្ទាក់ចាប់ខ្លួនភ្លាមៗ និងបានសងទូរស័ព្ទវិញ ឱ្យម្ចាស់ដើម ។

៤- ករណីឆក់កាបូប បណ្តាលឱ្យជនរងគ្រោះរងរបួសធ្ងន់ ៖ នៅវេលាម៉ោង ១និង១០នាទីរសៀល ថ្ងៃ១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ មានករណីជនសង្ស័យ ២នាក់ បានឆក់កាបូបពីស្ត្រីម្នាក់ បណ្តាលឱ្យដួលម៉ូតូ រងរបួសធ្ងន់ (រងរបួសពេញមុខ និងនៅលើខ្លួនច្រើនកន្លែងទៀត) ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ។ កម្លាំងព្រហ្មទណ្ឌ បានស្រាវជ្រាវនិងឃាត់ជនសង្ស័យ ៣នាក់ (ឈ្មោះហេង វ៉ៃ ឈ្មោះសោម ចាន់ និងឈ្មោះស៊ន់ ចាន់រាជ) ព្រមទាំងរកឃើញកាបូប និងទូរស័ព្ទ iPhone 14 Pro Max របស់ជនរងគ្រោះ (បានប្រគល់ជូនម្ចាស់វិញ)។

៥- ករណីឆក់កាបូប ៖ នៅវេលាម៉ោង១០យប់ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងនគរបាលបានទទួលការរាយការណ៍ថា មានជនសង្ស័យ ២នាក់ បានឆក់កាបូបពីស្ត្រីជនរងគ្រោះម្នាក់ហើយគេចខ្លួនបាត់។ ក្រោយការស្រាវជ្រាវរយៈពេលជាច្រើនម៉ោង កម្លាំងល្បាតរបស់ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឃាត់ខ្លួនជនសង្ស័យ បានចំនួន២នាក់ (ឈ្មោះស៊ុន សុភី និងឈ្មោះផាន់ លីសុជាតិ) នៅភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ និងយកមកសួរនាំតាមនីតិវិធី។

៦- ករណីលួចម៉ូទ័របូមទឹក ៖ នៅវេលាម៉ោង៣រសៀល ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ មានជនសង្ស័យ២នាក់ លួចម៉ូទ័របូមទឹក ពីអគារកាស៊ីណូ ចយ ស្ថិតនៅក្នុងសង្កាត់លេខ២។ ជនរងគ្រោះ (ជាសន្តិសុខ) បានឃើញហើយឃាត់ខ្លួនជនសង្ស័យទាំង២នាក់ ប្រគល់សមត្ថកិច្ច ជាមួយវត្ថុតាង ។ ករណីនេះត្រូវបានកសាងសំណុំរឿងបញ្ជូនតាមច្បាប់។

៧- ករណីរំលោភទំនុកចិត្ត (ខ្ចីម៉ូតូ យកទៅបញ្ចាំ) ៖ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ មានស្ត្រីម្នាក់ខ្ចីម៉ូតូម៉ាកហុងដា ស្កុបពី ពីមិត្តរួមការងារ ដោយអះអាងថា យកទៅដាក់ពាក្យធ្វើការ បន្ទាប់មកបាត់គេចបាត់ និងប្លុកលេខជនរងគ្រោះថែមទៀត។ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ រហូតដល់ថ្ងៃទី១៧ ខែវិច្ឆិកា ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យបាន បញ្ជូនទៅចាត់ការតាមច្បាប់។

៨- ករណីប៉ុនប៉ងលួចម៉ូតូ (បំបែកសោក មិនសម្រេច) ៖ នៅវេលាម៉ោង ១១និង៣០នាទីយប់ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ មានករណីជនសង្ស័យម្នាក់ បានបែកសោក និងតខ្សែភ្លើងម៉ូតូម៉ាកនិច របស់ប្រជាពលរដ្ឋ ប៉ុនប៉ងលួចមិនបានសម្រេច ម្ចាស់បានឃើញពីកាមេរ៉ា បានរាយការណ៍ប្រាប់សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ និងចាប់យកឧបករណ៍ធ្វើសកម្មភាពមួយចំនួន ករណីត្រូវបានបញ្ជូនតាមនីតិវិធី ។

៩- ករណីលួចម៉ូតូ ៖ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅតូបជួសជុលម៉ូតូ សង្កាត់លេខ៤ មានជនសង្ស័យ២នាក់ បានលួចម៉ូតូហុងដា ឌ្រីម របស់ជនរងគ្រោះ។ ករណីនេះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនម្នាក់ បញ្ជូនទៅតុលាការ ខណៈម្នាក់ទៀត កំពុងគេចខ្លួន។

១០- ករណីឆបោក ៖ សមត្ថកិច្ចបានឃាត់ខ្លួនឈ្មោះសុខ ស្រីម៉ុច ភេទស្រី អាយុ៣៩ឆ្នាំ ដែលបានបង្កើតគណនី Telegram បោក បញ្ឆោតជនរងគ្រោះ ជី ចាន់ណាក់ ភេទប្រុស អាយុ២២ឆ្នាំ ឱ្យផ្ទេរប្រាក់សរុប ៧ ៥០០ដុល្លារ ជាបន្តបន្ទាប់ ដោយប្រើរូបស្រីផ្សេងៗ ឆបោកស្នេហា។ ករណីកើតឡើងនៅមុខកាស៊ីណូ ប៉ឡាយ ក្រោយជន រងគ្រោះ ដឹងការពិត បានរាយការណ៍ ហើយសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ និងបញ្ជូនសំណុរឿំង ទៅតុលាការ តាមនីតិវិធី។

១១- ករណីក្រុមក្មេងទំនើង ប្រើអំពើហិង្សា ៖ នៅថ្ងៃទី៥ និងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ មានករណីវាយគ្នាទៅវិញទៅមក រវាងក្រុមក្មេងស្ទាវ ចំនួន២ក្រុម (កើតឡើង២ដង) នៅតូបលក់អីវ៉ាន់ អូរ៥។ ករណីនេះ សមត្ថកិច្ចឃាត់ខ្លួន បាន១៣នាក់ បន្ទាប់ពីសាកសួរ បានរកឃើញថា មាន ៤នាក់ ពាក់ព័ន្ធពិតប្រាកដ ។ ករណីនេះ ពាក់ព័ន្ធ៣នាក់ ត្រូវបានបញ្ជូនទៅសាលាដំបូងតាមច្បាប់។

១២- ករណីកាន់អាវុធ និងជួញដូរមនុស្ស ៖ សមត្ថកិច្ចបានឃាត់ខ្លួនជនជាតិចិន ម្នាក់ ឈ្មោះ ZHANG QIUGANG ភេទប្រុស កើតឆ្នាំ១៩៨៨ ពាក់ព័ន្ធបទល្មើសកាន់កាប់ ដឹកជញ្ជូនអាវុធ គ្មានច្បាប់ លក់ដូរមនុស្សមានគោលដៅ។ វត្ថុតាងចាប់យកបាន រួមមាន អាវុធខ្លី ២ដើម គ្រាប់កាំភ្លើង ៩គ្រាប់ ទូរស័ព្ទ iPhone 15 Pro Max ១គ្រឿង iPad Air ១គ្រឿង កាំបិត កូនសោ កាបូប។ ករណីនេះត្រូវបានបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ។

១៣- ករណីធ្វើឱ្យខូចខាតដោយចេតនា ៖ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះម៉ែន ឡេង ភេទប្រុស អាយុ៣២ឆ្នាំ ដែលវាយបំផ្លាញម៉ូតូបងស្រីរបស់ខ្លួន ដោយសារផឹកស្រាស្រវឹង និងខឹងពាក្យស្តីបន្ទោស។ ករណីនេះកើតហេតុនៅភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ។ ជនសង្ស័យត្រូវបានសាកសួរ និងបញ្ជូនសំ ណុំរឿងបន្តតាមនីតិវិធី។

១៤- ករណីក្មេងទំនើងវាយគ្នា នៅតំបន់ទឹកធ្លាក់ក្បាលឆាយ ៖ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមក្មេងទំនើង២ក្រុម បានធ្វើសកម្មភាពវាយកាប់ចាក់គ្នា ដោយប្រើដំបង កាំបិត មួកសុវត្ថិភាព និងវាយបំផ្លាញម៉ូតូគ្នា ទៅវិញទៅមក នៅតំបន់ក្បាលឆាយ ស្ថិតនៅភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ។ សមត្ថកិច្ចបានចុះអន្តរាគម ន៍ភ្លាម និងដោះស្រាយករណីតាមនីតិវិធី ក្រោមការសម្របសម្រួលរបស់ព្រះរាជអាជ្ញា៕

RELATED ARTICLES