ភ្នំពេញ ៖ នគរបាលព្រហ្មទណ្ឌខណ្ឌមានជយ័សហការជាមួយនគរបាលប៉ុស្តិស្ទឹងមានជយ័ ឃាត់ខ្លួនជនសង្សយ័ម្នាក់ដែលខឹងទៅទារប្រាក់បានព្រួតវាយជាមួយបក្សពួកប្លន់យកម៉ូតូ មួយគ្រឿងបានហើយគេចខ្លួន៣ថ្ងៃ ដែលហេតុការណ៍នេះកើតឡើងនៅមុខវិទ្យាល័យ ជា ស៊ីមសាមគ្គីតាមបណ្តោយផ្លូវ២៧១សង្កាត់ស្ទឹងមានជយ័ខណ្ឌមានជយ័ កាលពីវេលាម៉ោង៦និង៣០នាទីយប់ថ្ងៃទី១៣ខែមិនាឆ្នាំ២០១៧។
ជនរងគ្រោះមានឈ្មោះជុំ សុភក្រ័ ភេទប្រុសអាយុ៣១ឆ្នាំមុខរបររត់ម៉ូតូឌុប ស្នាក់នៅភូមិ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យចំណែកជនសង្ស័យមានឈ្មោះស៊ុមថាវឌី ភេទប្រុសអាយុ២៦ឆ្នាំមុខរបរជាងផ្សារដែក ស្នាក់នៅសង្កាត់ច្បារអំពៅ១ខណ្ឌច្បារអំពៅ។
នគរបាលប៉ុស្តិ៍ស្ទឹងមានជ័យបានឲ្យដឹងថា ជនសង្ស័យបានជំពាក់លុយជនរងគ្រោះជាយូរ មកហើយ នៅវេលាម៉ោង៦ល្ងាច ថ្ងៃទី១៣ខែមិនាឆ្នាំ២០១៧ ជនរងគ្រោះបានជិះម៉ាកវីវ៉ា ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ ១ ៣៣៧៩ ជិះទៅបន្ទប់ជួលរបស់ជនសង្ស័យសួរនាំរឿងជំពាក់លុយខណៈពេលនោះស្រាប់តែជនសង្ស័យនិងបក្ខពួកម្នាក់ទៀត ឈ្មោះទីណូបានវាយទៅលើរងគ្រោះធ្វើអោយភ័យជនរងគ្រោះបានរត់ចោលម៉ូតូ ក៏ត្រូវជនសង្ស័យប្លន់ យកម៉ូតូទៅបាត់ ។
ក្រោយពេលកើតហេតុជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមាន
ជយ័ ។ បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះភ្លាមកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមាន ជយ័សហការជាមួយកម្លាំងព្រហ្មទណ្ឌខណ្ឌមានជយ័បានបើកការស្រាវជ្រាវឃាត់ខ្លួនមុខ សញ្ញាជនសង្សយ័បានម្នាក់កាលពីវេលាម៉ោង៦ព្រលប់ថ្ងៃទី១៦ខែមិនាឆ្នាំ២០១៧ នៅ
ចំនុចផ្សារឃ្លាំងរំសេវសង្កាត់ផ្សាដើមគខណ្ឌទួលគោកយកទៅសាកសួរបន្តនៅប៉ុស្តិ៍នគរបាលស្ទឹងមានជយ័។
បច្ចុប្បន្នជនសង្សយ័ខាងលើត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានខណ្ឌមានជយ័និងកសាងសុំនុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ ៕ ណន អ៊ាត