Monday, March 10, 2025
Homeព័ត៌មានជាតិខឹងទៅ​ទារ​ប្រាក់​វាយ​ប្លន់​យក​ម៉ូតូ​គេច​ខ្លួន៣​ថ្ងៃ ស​មត្ថ​កិច្ច​ចាប់​បាន​ម្នាក់

ខឹងទៅ​ទារ​ប្រាក់​វាយ​ប្លន់​យក​ម៉ូតូ​គេច​ខ្លួន៣​ថ្ងៃ ស​មត្ថ​កិច្ច​ចាប់​បាន​ម្នាក់

ភ្នំពេញ ៖ នគរបាលព្រហ្មទណ្ឌខណ្ឌមានជយ័សហការជាមួយនគរបាលប៉ុស្តិស្ទឹងមានជយ័ ឃាត់ខ្លួនជនសង្សយ័ម្នាក់ដែលខឹងទៅទារប្រាក់បានព្រួតវាយជាមួយបក្សពួកប្លន់យកម៉ូតូ មួយគ្រឿងបានហើយគេចខ្លួន៣ថ្ងៃ ដែលហេតុការណ៍នេះកើតឡើងនៅ​មុខវិទ្យាល័យ ជា ស៊ីមសាមគ្គីតាមបណ្តោយផ្លូវ២៧១សង្កាត់ស្ទឹងមានជយ័ខណ្ឌមានជយ័ ​កាលពីវេលាម៉ោង៦និង៣០នាទីយប់ថ្ងៃទី១៣ខែមិនាឆ្នាំ២០១៧។

ជនរងគ្រោះមានឈ្មោះជុំ សុភក្រ័ ភេទប្រុសអាយុ៣១ឆ្នាំមុខរបររត់ម៉ូតូឌុប ស្នាក់នៅភូមិ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យចំណែកជនសង្ស័យមានឈ្មោះស៊ុមថាវឌី  ភេទប្រុសអាយុ២៦ឆ្នាំមុខរបរជាងផ្សារដែក  ស្នាក់នៅសង្កាត់ច្បារអំពៅ១ខណ្ឌច្បារអំពៅ។

នគរបាលប៉ុស្តិ៍ស្ទឹងមានជ័យបានឲ្យដឹងថា ជនសង្ស័យបានជំពាក់លុយជនរងគ្រោះជាយូរ មកហើយ ​នៅវេលាម៉ោង៦ល្ងាច ថ្ងៃទី១៣ខែមិនាឆ្នាំ២០១៧ ​ជនរងគ្រោះបានជិះម៉ាកវីវ៉ា ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ ១  ៣៣៧៩  ជិះទៅបន្ទប់ជួលរបស់ជនសង្ស័យសួរនាំ​រឿងជំពាក់លុយខណៈ​ពេលនោះស្រាប់តែជនសង្ស័យនិងបក្ខពួកម្នាក់ទៀត ឈ្មោះទីណូបានវាយទៅលើរងគ្រោះធ្វើអោយភ័យជនរងគ្រោះបានរត់ចោលម៉ូតូ ក៏ត្រូវជនសង្ស័យប្លន់ យកម៉ូតូទៅបាត់​ ។

ក្រោយពេលកើតហេតុជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមាន
ជយ័  ។ បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះភ្លាមកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមាន ជយ័សហការ​ជាមួយកម្លាំងព្រហ្មទណ្ឌខណ្ឌមានជយ័បានបើកការស្រាវជ្រាវឃាត់ខ្លួនមុខ សញ្ញាជនសង្សយ័បានម្នាក់កាលពីវេលាម៉ោង៦​ព្រលប់ថ្ងៃទី១៦ខែមិនាឆ្នាំ២០១៧ ​នៅ
ចំនុចផ្សារឃ្លាំងរំសេវសង្កាត់ផ្សាដើមគខណ្ឌទួលគោកយកទៅសាកសួរបន្តនៅប៉ុស្តិ៍នគរបាលស្ទឹងមានជយ័។

​បច្ចុប្បន្នជនសង្សយ័ខាងលើត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានខណ្ឌមានជយ័និងកសាងសុំនុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ ៕ ណន អ៊ាត

 

RELATED ARTICLES