Monday, March 10, 2025
Homeព័ត៌មានជាតិនិស្សិតកសិកម្មតូច ចិត្តប្រលងចាញ់ពិន្ទុមិត្តភក្តិ ចងកសម្លាប់ខ្លួន

និស្សិតកសិកម្មតូច ចិត្តប្រលងចាញ់ពិន្ទុមិត្តភក្តិ ចងកសម្លាប់ខ្លួន

និស្សិត​សាកល​វិទ្យាល័យ​​ភូមិន្ទក​សិកម្ម តូចចិត្ត​ប្រឡង​ចាញ់​ពិន្ទុ​មិត្ត​ភក្តិចង​ក​សម្លាប់​ខ្លួន

ភ្នំពេញ៖ និស្សិតសាកលវិទ្យាល័យភូមិន្ទកសិកម្មតូចចិត្តប្រឡងចាញ់ពិន្ទុមិត្ត​ភក្កិចងក​សម្លាប់​ខ្លួនធ្វើឲ្យឪពុកម្តាយ​យំស្តាយស្រណោះ​ជាពន់ពេក​បង្កឲ្យ​មានការភ្ញាក់​កាលពីរវេលាម៉ោង៩និង៤០នាទីព្រឹកថ្ងៃទី១៧ខែមិនាឆ្នាំ២០១៧ នៅក្នុងបន្ទប់ជួល​នៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ។

បុរសដែលចងកសម្លាប់មានឈ្មោះ អាត សំអាង ភេទប្រុសអាយុ១៩ឆ្នាំមុខរបរនិសិត្សឆ្នាំ ទី១នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម ស្នាក់នៅបន្ទប់ជួល​កន្លែងកើតហេតុមានស្រុក កំណើតនៅភូមិដូនរត្ន័ ឃុំឪឡោក ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

តាមសម្ដីមិត្តភក្រ័របស់ជនរងគ្រោះមានឈ្មោះសៀវ រ៉ា ភេទប្រុសអាយុ២៣ឆ្នាំមុខរបរ
និសិត្សឆ្នាំទី១ បានប្រាប់អោយដឹងថា មុនពេលកើតហេតុ រូបគេបានចូលមកបន្ទប់ របស់ជនរងគ្រោះដូចសព្វមួយដង ខណៈពេល​បើកទ្វារបន្ទប់ជួល​ចូលទៅដល់ ក្នុងបន្ទប់បានឃើញជនរងគ្រោះចងក​នឹងធ្នឹមបន្ទប់ទឹកនឹងក្រមាស្លាប់បាត់ទៅហើយ  ភ្លាមៗនោះដែររូបគេក៏បាន​ស្រែកហៅ​អ្នកជិតខាង​អោយមកមើល ​បានស្រាយយកសពជនរងគ្រោះមកដាក់នៅលើគ្រែ និងបានរាយការណ៍ប្រាប់មកសម្ថតកិច្ចមូលដ្ឋាន ។

បើតាមការរៀបរាប់របស់ឪពុកមានឈ្មោះប៉ុក អាត អាយុ៤៤ឆ្នាំមុខរបរកសិករ បានអោយដឹងថាកូនប្រុសរបស់គាត់​ជាកូនល្អណាស់ជាកូនខិតខំ​ប្រឹងប្រែង​រៀនសូត្រប៉ុន្តែមួយរយៈពេលកន្លងមកថ្មីៗនេះកូនប្រុសរបស់គាត់បានត្អូញត្អែរថាមានអារម្មណ៍ថាឈឺក្បាលហើយសុំឈប់រៀនដោយសារតែរូបគេប្រឡងចាញ់ពិន្ទុមិត្តភក្កិ តែឪពុកម្ដាយមិនហាមឃាត់​ទេរួចហើយគាត់បានទូរស័ព្ទហៅកូនត្រឡប់ទៅផ្ទះវិញបើកូនឈប់រៀនហើយបែរជាកូនប្រុសបានប្រាប់ថាមិនឈប់ទេ ធ្វើអោយរូបគាត់មិនយល់ពីកូនម្នាក់​នេះ រហូតដល់ម៉ោងកើតហេតុខាងលើមានគេទូរស័ព្ទ មកប្រាប់គាត់ថាកូនប្រុសរបស់គាត់ចងកស្លាប់បាត់ទៅហើយ​ធ្វើឲ្យរូបគាត់មានការ​សោកស្ដាយ​ជាខ្លាំង ។

​ក្រោយមកសមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញខណ្ឌបានចុះទៅដល់កន្លែងកើតហេតុរួចបានធ្វើកោសល្យវិឆ្ឆ័យពិនិត្យ​សពខាងលើ បានប្រាប់​អោយ​ដឹងថាសពបុរសខាង លើពិតជាស្លាប់ដោយសារចងកពិតប្រាកដមែន ដោយមិនជាប់ពាក់ព័ន្ឋនិង ករណីឃាតកម្មនោះទេ ។ សមត្ថកិច្ច​បានប្រគល់​សពជនរងគ្រោះឲ្យទៅសាច់ញាតិ យកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕ ណន អ៊ាត

RELATED ARTICLES