និស្សិតសាកលវិទ្យាល័យភូមិន្ទកសិកម្ម តូចចិត្តប្រឡងចាញ់ពិន្ទុមិត្តភក្តិចងកសម្លាប់ខ្លួន
ភ្នំពេញ៖ និស្សិតសាកលវិទ្យាល័យភូមិន្ទកសិកម្មតូចចិត្តប្រឡងចាញ់ពិន្ទុមិត្តភក្កិចងកសម្លាប់ខ្លួនធ្វើឲ្យឪពុកម្តាយយំស្តាយស្រណោះជាពន់ពេកបង្កឲ្យមានការភ្ញាក់កាលពីរវេលាម៉ោង៩និង៤០នាទីព្រឹកថ្ងៃទី១៧ខែមិនាឆ្នាំ២០១៧ នៅក្នុងបន្ទប់ជួលនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ។
បុរសដែលចងកសម្លាប់មានឈ្មោះ អាត សំអាង ភេទប្រុសអាយុ១៩ឆ្នាំមុខរបរនិសិត្សឆ្នាំ ទី១នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុមានស្រុក កំណើតនៅភូមិដូនរត្ន័ ឃុំឪឡោក ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
តាមសម្ដីមិត្តភក្រ័របស់ជនរងគ្រោះមានឈ្មោះសៀវ រ៉ា ភេទប្រុសអាយុ២៣ឆ្នាំមុខរបរ
និសិត្សឆ្នាំទី១ បានប្រាប់អោយដឹងថា មុនពេលកើតហេតុ រូបគេបានចូលមកបន្ទប់ របស់ជនរងគ្រោះដូចសព្វមួយដង ខណៈពេលបើកទ្វារបន្ទប់ជួលចូលទៅដល់ ក្នុងបន្ទប់បានឃើញជនរងគ្រោះចងកនឹងធ្នឹមបន្ទប់ទឹកនឹងក្រមាស្លាប់បាត់ទៅហើយ ភ្លាមៗនោះដែររូបគេក៏បានស្រែកហៅអ្នកជិតខាងអោយមកមើល បានស្រាយយកសពជនរងគ្រោះមកដាក់នៅលើគ្រែ និងបានរាយការណ៍ប្រាប់មកសម្ថតកិច្ចមូលដ្ឋាន ។
បើតាមការរៀបរាប់របស់ឪពុកមានឈ្មោះប៉ុក អាត អាយុ៤៤ឆ្នាំមុខរបរកសិករ បានអោយដឹងថាកូនប្រុសរបស់គាត់ជាកូនល្អណាស់ជាកូនខិតខំប្រឹងប្រែងរៀនសូត្រប៉ុន្តែមួយរយៈពេលកន្លងមកថ្មីៗនេះកូនប្រុសរបស់គាត់បានត្អូញត្អែរថាមានអារម្មណ៍ថាឈឺក្បាលហើយសុំឈប់រៀនដោយសារតែរូបគេប្រឡងចាញ់ពិន្ទុមិត្តភក្កិ តែឪពុកម្ដាយមិនហាមឃាត់ទេរួចហើយគាត់បានទូរស័ព្ទហៅកូនត្រឡប់ទៅផ្ទះវិញបើកូនឈប់រៀនហើយបែរជាកូនប្រុសបានប្រាប់ថាមិនឈប់ទេ ធ្វើអោយរូបគាត់មិនយល់ពីកូនម្នាក់នេះ រហូតដល់ម៉ោងកើតហេតុខាងលើមានគេទូរស័ព្ទ មកប្រាប់គាត់ថាកូនប្រុសរបស់គាត់ចងកស្លាប់បាត់ទៅហើយធ្វើឲ្យរូបគាត់មានការសោកស្ដាយជាខ្លាំង ។
ក្រោយមកសមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញខណ្ឌបានចុះទៅដល់កន្លែងកើតហេតុរួចបានធ្វើកោសល្យវិឆ្ឆ័យពិនិត្យសពខាងលើ បានប្រាប់អោយដឹងថាសពបុរសខាង លើពិតជាស្លាប់ដោយសារចងកពិតប្រាកដមែន ដោយមិនជាប់ពាក់ព័ន្ឋនិង ករណីឃាតកម្មនោះទេ ។ សមត្ថកិច្ចបានប្រគល់សពជនរងគ្រោះឲ្យទៅសាច់ញាតិ យកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕ ណន អ៊ាត