ភ្នំពេញ ៖ កម្លាំងល្បាតនគរបាលខណ្ឌមានជ័យសហការជាមួយនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យបានធ្វើការល្បាតពួនស្ទាក់ក្នុងមូលដ្ឋានសង្កាត់ស្ទឹងមានជ័យឃាត់ខ្លួនបាន ជនសង្ស័យម្នាក់កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១៦ខែមិនាឆ្នាំ២០១៧ នៅចំណុចផ្លូវបេតុងភូមិ ទ្រា៤ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ជនសង្ស័យដែលឃាត់ខ្លួនបានម្នាក់ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន មានឈ្មោះ គង់ សុផល ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ និងទីលំនៅមិនពិតប្រាកដ ។ ដកហូតវត្ថុតាងរួមមានក្រាមពណ៌សថ្លា ចំនួន០៧កញ្ចប់ មានកញ្ចប់ធំ០១ , កញ្ចប់តូច០៦ និង ទូរស័ព្ទដៃចាស់ចំនួន០២គ្រឿង ។
សមត្ថកិច្ចបានឲ្យដឹងថាខណៈពេលកម្លាំងល្បាតនគរបាលខណ្ឌមានជ័យសហការជាមួយនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យមកដល់ចំណុចកើតហេតុខាងលើប្រទះឃើញជនសង្ស័យបាន ឆែកឆេរឃើញមានក្រាមពណ៌សថ្លាចំនួន៧កញ្ចប់បានធ្វើការឃាត់ខ្លួនយកទៅសួរនាំ ។
បច្ចុប្បន្នជនសង្ស័យខាងលើឃាត់ខ្លួននៅអធិការដ្ឋានដើម្បីកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋានខណ្ឌមានជ័យចាត់ការតាមច្បាប់ ៕ គួនចំរើន