Monday, March 10, 2025
Homeព័ត៌មានជាតិចាប់​បាន​ជន​សង្ស័យ​ជួញ​ដូរ​គ្រឿង​ញៀន

ចាប់​បាន​ជន​សង្ស័យ​ជួញ​ដូរ​គ្រឿង​ញៀន

​ភ្នំពេញ ៖ កម្លាំងល្បាត​នគរបាលខណ្ឌមានជ័យសហការជាមួយនគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យបានធ្វើការល្បាតពួនស្ទាក់ក្នុង​មូលដ្ឋាន​​សង្កាត់ស្ទឹងមានជ័យឃាត់ខ្លួនបាន ជនសង្ស័យម្នាក់កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១៦ខែមិនាឆ្នាំ២០១៧ ​នៅចំណុចផ្លូវ​បេតុងភូមិ ទ្រា៤ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ ​​។

​​ជន​សង្ស័យដែលឃាត់​ខ្លួនបានម្នាក់​ពីបទ​ជួញដូរ​ដោយ​ខុស​ច្បាប់​នូវ​​សារ​ធាតុ​ញៀន  ​​មានឈ្មោះ គង់ សុផល ភេទប្រុស  អាយុ៣៦ឆ្នាំ ​មុខរបរ និងទីលំនៅមិនពិតប្រាកដ  ។​ ដកហូតវត្ថុតាងរួមមានក្រាមពណ៌សថ្លា ​ចំនួន០៧កញ្ចប់ ​មានកញ្ចប់ធំ០១ , កញ្ចប់តូច០៦ និង ទូរស័ព្ទដៃចាស់ចំនួន០២គ្រឿង  ។

សមត្ថកិច្ចបានឲ្យដឹងថាខណៈពេលកម្លាំងល្បាត​នគរបាលខណ្ឌមានជ័យសហការជាមួយនគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យមកដល់ចំណុចកើតហេតុខាងលើប្រទះឃើញជនសង្ស័យបាន ឆែកឆេរឃើញមានក្រាមពណ៌សថ្លាចំនួន៧កញ្ចប់បានធ្វើការឃាត់ខ្លួនយកទៅសួរនាំ ។

បច្ចុប្បន្ន​ជន​សង្ស័យខាងលើឃាត់ខ្លួន​នៅអធិការដ្ឋានដើម្បី​កសាង​​សំណុំ​រឿងបញ្ជូនទៅអធិការដ្ឋានខណ្ឌមានជ័យចាត់ការតាមច្បាប់ ៕ គួនចំរើន

RELATED ARTICLES