Tuesday, December 16, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ដេញកាប់ឪ មេភូមិ និងប៉ូលិស ជាប់ខ្នោះ

 ដេញកាប់ឪ មេភូមិ និងប៉ូលិស ជាប់ខ្នោះ

ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ តែងប្រើប្រាស់ថ្នាំញៀន ជាប្រចាំ និងចេះតែបង្ករឿងអុកឡុកក្រុមគ្រួសារ និងថែមទាំងគំរាមសម្លាប់ឪពុកខ្លួន ជាញឹកញាប់ លុះក្រោយមក ជនសង្ស័យបានព្យាយាមរុះដំបូលស័ង្កសីផ្ទះបាយ បំណងយកទៅលក់អេតចាយ តែត្រូវឪពុក និងមេភូមិ ឃើញឃាត់ ស្រាប់តែជនសង្ស័យខឹងច្រឡោត ទាញកាំ បិតដេញកាប់ទាំងឪពុកបង្កើត និងមេភូមិ ធ្វើឱ្យផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍ តែត្រូវជនសង្ស័យដេញកាប់ទាំងសមត្ថកិច្ចទៀត រហូតដល់សមត្ថកិច្ចប្រើធម៌ក្តៅ ចាប់វាយខ្នោះជាប់។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៦និង៣០នាទីព្រលប់ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិបឹងខ្ពប ឃុំខ្ពប ស្រុកស្អាង។

ជនរងគ្រោះជាឪពុក ដែលត្រូវកូនប្រុសគំរាមសម្លាប់ មានឈ្មោះ សន ឈុនហ៊ា អាយុ៧៥ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិបឹងខ្ពប ឃុំខ្ពប ស្រុកស្អាង។ ចំណែកជនសង្ស័យជាកូនប្រុសបង្កើត ដែលត្រូវសមត្ថកិច្ចចាប់ ឃាត់ខ្លួន មានឈ្មោះ សន ស៊ីដេត អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជាមួយជនរងគ្រោះជាឪពុក។ ចំពោះវត្ថុតាងដែលត្រូវសមត្ថកិច្ចចាប់យក រួមមាន កាំបិតផ្គាក់ ចំនួន ១ដើម ផ្លែដែក ដងធ្វើអំពីឫស្សី កាំបិតប៉័ងតោច្នៃ ដាក់ដងវែង ចំនួន១ដើម កាំបិតចុងស្រួច ច្នៃដាក់ដងវែង ចំនួន១ដើម និងផ្លែស្ន ច្នៃដាក់ដងវែង ចំនួន១ដើម។

លោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាង បានបញ្ជាក់ប្រាប់ថា ជនសង្ស័យឈ្មោះ សន ស៊ីដេត គឺជាមនុស្សប្រើប្រាស់គ្រឿងញៀន ជាប្រចាំ ហើយតែងបង្ករឿងអុកឡុកក្នុងផ្ទះ រហូតដល់គំរាមសម្លាប់ឪពុកខ្លួនឯង ជាច្រើនលើកច្រើនសា មកហើយ។ លុះមកដល់ថ្ងៃកើតហេតុ ជនសង្ស័យបានគាស់ដំបូលស័ង្កសីរោងបាយ លក់អេតចាយ ពេលនោះជនរងគ្រោះជាឪពុក និងលោកមេភូមិ ឃើញទាន់ ក៏បាននិយាយណែនាំដល់ជនសង្ស័យ ស្រាប់តែជនសង្ស័យទាញកាំបិតផ្គាក់ ដេញកាប់ជនរងគ្រោះជាឪពុក និងលោកមេភូមិ ធ្វើឱ្យមានការភ័យខ្លាច និងទូរស័ព្ទរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍ខ្ពប ឱ្យជួយអន្តរាគមន៍ តែពេលសមត្ថកិច្ចចុះទៅដល់ ស្រាប់តែជនសង្ស័យបានទាញកាំបិតផ្គាក់ ដេញកាប់ទាំងសមត្ថកិច្ច និងកម្លាំងប្រជាការពារឃុំថែមទៀត រហូតដល់កម្លាំងសមត្ថកិច្ច និងប្រជាការពារ ប្រើសិទ្ធស្វ័យការពារខ្លួន ទើបអាចឃាត់ខ្លួនជនសង្ស័យបាន នាំយកទៅចាត់ការតាមច្បាប់។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

RELATED ARTICLES