ខេត្តកណ្តាល ៖ ក្មេងទំនើង ចំនួន២ក្រុម បានកើតមានជម្លោះពាក្យសម្តី និងឈានដល់ការប្រើអំពើហិង្សា វាយតប់គ្នាទៅវិញទៅមក តែត្រូវបានកម្លាំងសមត្ថកិច្ចជំនាញចុះអន្តរាគមន៍ ចាប់ឃាត់ខ្លួនក្រុមក្មេងទំនើងទាំងសងខាង សរុបចំនួន១០នាក់ នាំយកទៅចាត់ការតាមច្បាប់។

ករណីហិង្សានេះ បានកើតឡើង កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ នៅចំណុចផ្ទះជួល ១កន្លែង ស្ថិតក្នុងភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ។

ក្មេងទំនើងទាំង ២ក្រុម ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន សរុបចំនួន១០នាក់ ក្នុងនោះ ក្រុមទី១ មានចំនួន៥នាក់ រួមមាន ទី១-ឈ្មោះវឿន ពណ្ណារាយ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរនៅផ្ទះ រស់នៅភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។ ទី២-ឈ្មោះយាន តុលា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស រស់នៅភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។ ទី៣-ឈ្មោះណារ៉ា ដានុត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរនៅផ្ទះ រស់នៅភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។ ទី៤-ឈ្មោះភ័ណ្ឌ សុរាជា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរអ្នកដឹកជញ្ជូន រស់នៅភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ និងទី៥-ឈ្មោះភា គីមហេង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរនៅផ្ទះ រស់នៅ ភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។

ចំណែកក្មេងទំនើងជាក្រុមទី២ មានចំនួន៥នាក់ រួមមាន ទី១-ឈ្មោះសារឿន ពិសាល ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរលក់ផ្កា ស្នាក់នៅភូមិបត្តាជី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។ ទី២-ឈ្មោះលី កក្កដា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិដើមមៀន សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។ ទី៣-ឈ្មោះហេង តុលា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិព្រែករាំង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។ ទី៤-ឈ្មោះអ៊ែល ដេវិដ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបររោងចក្រ ស្នាក់នៅភូមិព្រែករាំង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ និងទី៥-ឈ្មោះហេង វិសាល ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិព្រែករាំង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ដោយអនុវត្តតាមការបញ្ជាដឹកនាំដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងផ្នែកព្រហ្មទណ្ឌសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់សំណាញ់ នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ស្រាវ ជ្រាវឈានដល់ការបង្ក្រាបករណីហិង្សាវាយគ្នាទៅវិញទៅមក (បង្កឡើងដោយក្មេងទំនើង) នៅត្រង់ចំណុចផ្ទះជួល ភូមិខ្ពបវែង សង្កាត់កំពង់ សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយក្រុមទី១ មានគ្នា៥នាក់ និងក្រុមទី២ មានគ្នា៥នាក់ដូចគ្នា។

លោកវរសេនីយឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានបញ្ជាក់ថា សម្រាប់នៅក្នុងក្រុងតាខ្មៅ គឺដាច់ខាតមិនឱ្យក្មេងទំនើងអុកឡុក ឬប្រព្រឹត្តបទល្មើសផ្សេងៗតាមទំនើងចិត្តនោះទេ។

ក្មេងទំនើងទាំង២ក្រុមខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕