Thursday, November 28, 2024
Homeសេដ្ឋកិច្ចសាកលលោកតម្លៃប្រេង​ឡើង​ ខណៈ​ប្រេងឆៅ ស្តុកទុកអាមេរិកថយចុះ​

តម្លៃប្រេង​ឡើង​ ខណៈ​ប្រេងឆៅ ស្តុកទុកអាមេរិកថយចុះ​

ទីផ្សារប្រេង៖ តម្លៃ​ប្រេង​បានឡើងថ្លៃ​កាលពីថ្ងៃសុក្រម្សិលមិញនេះ​ស្របពេល​​មានការថយចុះ​ក្នុង​បញ្ជីសារពើភ័ណ្ឌ​ប្រេងឆៅ​សហរដ្ឋអាមេរិក​ដែល​បាន​សម្រាលដល់ក្តីបារម្ភអំពី​ការ​ផ្គត់ផ្គង់​ហួសប្រមាណ​លើសកលលោក ។

ប្រេងឆៅ Brent អង់គ្លេសឡើងថ្លៃ​៧%​ឬ០,១៤%​ឬស្ថិតក្នុង​ហាងឆេង៥១,៨១%​ក្នុង​មួយបារែល​នៅវេលាម៉ោង០០២១ក្នុងស្រុក បន្ទាប់ពី​ថយចុះ៧សេន​​ឬស្មើនឹង​តម្លៃ​លក់ចេញ​៥១,៧៤ដុល្លារ ។

ចំណែក​ប្រេងឆៅ​ West Texas Intermediate (WTI) សហរដ្ឋអាមេរិក​បានឡើង​ថ្លៃ​១១សេន​ឬ​០,២៣%​ លក់ចេញ​៤៨,៨៦ដុល្លារ​ក្នុងមួយបារែល ។

ទិន្នន័យ​ផ្លូវការ​បង្ហាញ​ថា​បញ្ជីសារពើភ័ណ្ឌ​ប្រេងឆៅ​ក្នុង​សហរដ្ឋអាមេរិក​ដែល​ជា​អតិថិជន​ប្រេង​លំដាប់ធំជាងគេ​លើពិភពលោក​​បានធ្លាក់ចុះ​កាលពីសប្តាហ៍មុន​ ស្របពេលដែល​ការនាំចូល​ធ្លាក់ចុះ​ បន្ទាប់ពី​កើនឡើង​បន្តបន្ទាប់​៩​ដង​។

ប្រេងឆៅក្នុង​ស្តុក​អាមេរិក​ថយចុះ​ប្រមាណជា​២៣៧.០០០បារែល​ក្នុង​សប្តាហ៍​​គិត​មក​ត្រឹមថ្ងៃ​ទី​១០ខែមីនា​ ដែល​​ប៉ះទង្គិច​ដល់ការរំពឹងទុក​របស់​អ្នកវិភាគ​ចំពោះ​កំណើន​៣,៧​លានបារែល​។

ANZ បានកត់សម្គាល់ថា​រដ្ឋមន្ត្រី​ថាមពល​អារ៉ាប៊ីសាអូឌីត​លោក Khalid Al-Falih បាន​បន្ត​សំដែងក្តីបារម្ភ​អំពី​ការចុះបញ្ជីសារពើភ័ណ្ឌ​ពិភពលោក​មានកម្រិត​ខ្ពស់​។​​​ចំណែករដ្ឋមន្ត្រី​ថាមពល​អារ៉ាប៊ីសាអូឌីតលើកឡើងថា​ប្រសិនជាបញ្ជីសារពើ​ភ័ណ្ឌ​ប្រេង​នៅតែ​មាន​កម្រិត​ខ្ពស់​ អង្គការ​ OPEC អាចពង្រីក​ទិន្នផលប្រេង​​កាត់​បន្ថយ​ការជួញដូរឬចែកចាយ​។

​គួរកត់សម្គាល់ថា​ប្រទេសសមាជិកនិងមិនមែនសមាជិក​អង្គការ​ OPEC រាប់បញ្ចូល​រុស្ស៊ី​បាន​សម្រេចកិច្ចព្រមព្រៀង​កាលពីឆ្នាំទៅ​ក្នុងការ​កាត់បន្ថយ​ទិន្នផល​ជិត​១,៨​លាន​បារែល​ក្នុង​មួយថ្ងៃ​ក្នុង​ឆមាសទី១​ឆ្នាំ២០១៧នេះ ។ ចំណែក​របាយការណ៍​ប្រចាំ​ខែ​របស់​ OPEC បង្ហាញ​ថា​ការ​ចុះបញ្ជីសារពើភ័ណ្ឌ​ប្រេង​ពិភពលោក​បាន​កើន​ឡើង​ក្នុងខែ​មករា​ប្រមាណជា​២៧៨​លានបារែល​លើសពីអត្រាជាមធ្យម​ក្នុង​អំឡុងពេល៥ឆ្នាំនេះ​។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES