ទីផ្សារប្រេង៖ តម្លៃប្រេងបានឡើងថ្លៃកាលពីថ្ងៃសុក្រម្សិលមិញនេះស្របពេលមានការថយចុះក្នុងបញ្ជីសារពើភ័ណ្ឌប្រេងឆៅសហរដ្ឋអាមេរិកដែលបានសម្រាលដល់ក្តីបារម្ភអំពីការផ្គត់ផ្គង់ហួសប្រមាណលើសកលលោក ។
ប្រេងឆៅ Brent អង់គ្លេសឡើងថ្លៃ៧%ឬ០,១៤%ឬស្ថិតក្នុងហាងឆេង៥១,៨១%ក្នុងមួយបារែលនៅវេលាម៉ោង០០២១ក្នុងស្រុក បន្ទាប់ពីថយចុះ៧សេនឬស្មើនឹងតម្លៃលក់ចេញ៥១,៧៤ដុល្លារ ។
ចំណែកប្រេងឆៅ West Texas Intermediate (WTI) សហរដ្ឋអាមេរិកបានឡើងថ្លៃ១១សេនឬ០,២៣% លក់ចេញ៤៨,៨៦ដុល្លារក្នុងមួយបារែល ។
ទិន្នន័យផ្លូវការបង្ហាញថាបញ្ជីសារពើភ័ណ្ឌប្រេងឆៅក្នុងសហរដ្ឋអាមេរិកដែលជាអតិថិជនប្រេងលំដាប់ធំជាងគេលើពិភពលោកបានធ្លាក់ចុះកាលពីសប្តាហ៍មុន ស្របពេលដែលការនាំចូលធ្លាក់ចុះ បន្ទាប់ពីកើនឡើងបន្តបន្ទាប់៩ដង។
ប្រេងឆៅក្នុងស្តុកអាមេរិកថយចុះប្រមាណជា២៣៧.០០០បារែលក្នុងសប្តាហ៍គិតមកត្រឹមថ្ងៃទី១០ខែមីនា ដែលប៉ះទង្គិចដល់ការរំពឹងទុករបស់អ្នកវិភាគចំពោះកំណើន៣,៧លានបារែល។
ANZ បានកត់សម្គាល់ថារដ្ឋមន្ត្រីថាមពលអារ៉ាប៊ីសាអូឌីតលោក Khalid Al-Falih បានបន្តសំដែងក្តីបារម្ភអំពីការចុះបញ្ជីសារពើភ័ណ្ឌពិភពលោកមានកម្រិតខ្ពស់។ចំណែករដ្ឋមន្ត្រីថាមពលអារ៉ាប៊ីសាអូឌីតលើកឡើងថាប្រសិនជាបញ្ជីសារពើភ័ណ្ឌប្រេងនៅតែមានកម្រិតខ្ពស់ អង្គការ OPEC អាចពង្រីកទិន្នផលប្រេងកាត់បន្ថយការជួញដូរឬចែកចាយ។
គួរកត់សម្គាល់ថាប្រទេសសមាជិកនិងមិនមែនសមាជិកអង្គការ OPEC រាប់បញ្ចូលរុស្ស៊ីបានសម្រេចកិច្ចព្រមព្រៀងកាលពីឆ្នាំទៅក្នុងការកាត់បន្ថយទិន្នផលជិត១,៨លានបារែលក្នុងមួយថ្ងៃក្នុងឆមាសទី១ឆ្នាំ២០១៧នេះ ។ ចំណែករបាយការណ៍ប្រចាំខែរបស់ OPEC បង្ហាញថាការចុះបញ្ជីសារពើភ័ណ្ឌប្រេងពិភពលោកបានកើនឡើងក្នុងខែមករាប្រមាណជា២៧៨លានបារែលលើសពីអត្រាជាមធ្យមក្នុងអំឡុងពេល៥ឆ្នាំនេះ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា