Monday, March 10, 2025
Homeព័ត៌មានជាតិឆក់​ត្រី​ភ្លាត់​ស្នៀត ​ឆក់​ស្លាប់​ខ្លួន​ឯង

ឆក់​ត្រី​ភ្លាត់​ស្នៀត ​ឆក់​ស្លាប់​ខ្លួន​ឯង

ភ្នំពេញ ៖ បុរស​ម្នាក់​ឆ្លៀត​ពេល​ថ្ងៃ​សំរាក​ពី​ការ​ងារ​ បានតខ្សែភ្លើង​ដើម្បី​ឆក់​ត្រី​នៅ​ក្នុង​ស្រះខាង​ក្រោយ​ផ្ទះ​តខុស​បច្ចេកទេស​​បណ្ដាលឲ្យ​ឆ្លង​ចរន្ត​ឆក់​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើត​ហេតុ​ ​ ​បង្កអោយមានការភ្ញាក់ផ្អើល​នៅវេលាម៉ោង​៥ល្ងាច​ ថ្ងៃ​ទី​១៩​ ខែ​មិនា​ ឆ្នាំ​២០១៧​ នៅ​ក្នុង​ស្រះ​ក្រោយ​ផ្ទះ​ជួល​ របស់​ជនរងគ្រោះ​ ដែល​ស្ថិត​នៅ​ ភូមិ​កំរែង​ សង្កាត់​សាក់សំពៅ​ ខណ្ឌ​ដង្កោ​ ។

​សពជនបុរសឆក់ខ្សែភ្លើង​មានឈ្មោះ​ ដូង​ សុខជា  ភេទប្រុស​ អាយុ​២៥​ឆ្នាំ​ មុខរបរ​កម្មករ​សិប្បកម្ម​ដេរស្បែកជើង​ ​ ស្នាក់នៅ​ផ្ទះ​ជួល​ ភូមិ​កំរែង​ សង្កាត់​សាក់សំពៅ​  ខណ្ឌ​ដង្កោ​ មានស្រុកកំនើត​ នៅភូមិ​ជ័រនាត​ ឃុំ​កំពង់​ឃ្លាំង​ ស្រុក​សូទ្រ​និគម​ ខេត្ត​សៀមរាប​ ។

តាម​សម្ដី​អ្នក​ឃើញ​ហេតុការណ៍​ ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​ បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​​ត្រូវ​ជាថ្ងៃ​សំរាក​ពី​ការ​ងារ​ផងនោះ​​ស្រាប់​តែឃើញ​ ជនរងគ្រោះបានយកខ្សែភ្លើង​ មកតចេញ​ពី​បន្ទប់​ជួល​របស់​មិត្តភ័ក្ដិ​គេម្នាក់​ដែល​នៅ​ក្បែរ​កន្លែង​កើត​ហេតុ​ ដើម្បី​ឆក់​ត្រី​នៅ​ស្រះ​ខាងក្រោយ​ផ្ទះ​  ពេល​នោះ​បុរស​ជាជន​រងគ្រោះ​បានកាន់​ខ្សែ​ភ្លើង​ ចុះ​ទៅ​ក្នុង​ស្រះ​ទឹក​ដើម្បី​ឆក់​ត្រី​ ​នៅពេល​នោះ​ដោយ​សារ​តែ​ជនរងគ្រោះ​មិន​បានរៀបចំ​ឧបករណ៍​អោយ​បាន​ត្រឹមត្រូវ​ ទើប​បណ្ដាល​អោយ​ឆ្លង​ឆរន្ត​ឆក់​តែម្តង​ ​។ បន្ទាប់ពីឆក់​ភ្លាមៗ​នោះ​បុរស​រងគ្រោះ​បានស្រែក​អោយ​គេ​ជួយ​ផង​ ទើប​ឃើញ​មាន​អ្នក​ជិតខាង​ម្នាក់​បានរត់​ទៅ​ដក់ខ្សែ​ភ្លើង​ចេញ​ ព្រីភ្លើង​ រួច​ហើយ​ក៍បាន​នាំគ្នា​ចុះ​ទៅ​ជួយ​ស្រង់​ជនរងគ្រោះ​ពី​ក្នុង​ទឹក​មកដាក់​លើ​គោក​ ដើម្បី​ជួយ
​សង្គ្រោះបឋម​ព្រមទាំង​យកខ្សាច់​មកកប់​និងដាក់ទឹកកកពីលើរួច​ហើយ​បានផ្តល់​ដំណឹង​ទៅដល់​សមត្ថកិច្ច​និង​រថយន្ត​សង្គ្រោះ​អោយ​ដឹកជនរងគ្រោះយកទៅព្យាបាល​ ពេល​ដែល​រថយន្ត​សង្គ្រោះ​មកដល់​ជនរងគ្រោះ​បានដាច់ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ​ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា​បន្ទាប់​ពី​ដឹង​ថា​ជនរងគ្រោះ​បានដាច់ខ្យល់​ស្លាប់​ មាននារីម្នាក់​ត្រូវជាប្អូនជីដូនមួយបានយំ​សោកបោក​ខ្លួន​រហូត​ដល់​សន្លប់ត្រូវបងប្អូនដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យមួយសន្ទុះទើបដឹកត្រឡប់មកវិញ​  ។

ក្រោយ​ពេល​កើតហេតុ​ នៅពេល​សមត្ថកិច្ច​មូលដ្ឋាន​បានចុះ​ទៅដល់​រួច​ហើយ​បានផ្តល់​ដំណឹង​ទៅដល់​សមត្ថកិច្ច​ខាង​ជំនាញ​កោសល្យវិច័យ​អោយ​មកពិនិត្យឃើញ​ថាជនរង​គ្រោះ​ពិត​ជាស្លាប់​ដោយសារ​តែ​ឆក់​ខ្សែ​ភ្លើង​ពិតប្រាកដ​មែន​ រួច​ហើយ​ក៍បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​សពទៅ​ក្រុម​គ្រួសារ​យកទៅ​នៅឯស្រុកកំនើត​ ៕  ណន រ៉ាត់

RELATED ARTICLES