Saturday, January 31, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមគាស់បន្ទប់តាអាចារ្យ លួចម៉ូតូនិងមាស

គាស់បន្ទប់តាអាចារ្យ លួចម៉ូតូនិងមាស

ខេត្តឧត្តរមានជ័យ ៖ ជនសង្ស័យម្នាក់ បានបែកគំនិតធ្វើសកម្មភាពគាស់បន្ទប់ស្នាក់នៅរបស់លោកតាអាចារ្យម្នាក់ ក្នុងបរិវេណវត្ត លួចបានម៉ូតូ ១គ្រឿង ព្រមទាំងខ្សែកមាស ១ខ្សែ និងចិញ្ចៀន ១វង់ រួចរត់គេចខ្លួនបានត្រឹម រយៈពេល ៤០នាទី ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញស្រាវជ្រាវឃាត់ខ្លួនបាន ព្រមទាំងដកហូតវត្ថុតាង ប្រគល់ជូនលោកតាអាចារ្យរងគ្រោះវិញ។

ករណីគាស់បន្ទប់ លួចម៉ូតូនិងគ្រឿងអលង្ការនេះ បានកើតឡើងកាលពីវេលាម៉ោង ២រសៀល ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ នៅត្រង់ចំណុចវត្តអូរទឹកខៀវ ស្ថិតក្នុងភូមិច្រោក ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ។ លុះមកដល់វេលាម៉ោង ២និង៤០នាទីរសៀល ថ្ងៃដដែល ទើបកម្លាំងសមត្ថកិច្ចបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាន នៅចំ ណុចភូមិច្រោក ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះជីន ជាន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រា កដ រស់នៅភូមិច្រោក ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ (មានសារធាតុញៀន)។ ចំណែកជនរងគ្រោះ មានឈ្មោះសិត តារា ភេទប្រុស អាយុ៦៣ឆ្នាំ មុខរបរអាចារ្យវត្ត មានលំនៅ ភូមិទួលគ្រួស ឃុំថ្លាត ស្រុកអន្លង់វែង។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ២រសៀល ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ មានករណីអំពើលួចមានស្ថានទម្ងន់ទោស បានកើតឡើងនៅត្រង់ចំណុចវត្តអូរទឹកខៀវ ស្ថិតក្នុងភូមិច្រោក ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បង្កឡើងដោយជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចម៉ូតូ ចំនួន១គ្រឿង ម៉ាកហុងដា វ៉េវ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ឧត្តរមានជ័យ 1F-3659 លេខម៉ាស៊ីន HC08E-1029268 លេខតួ RI_ HHC08008Y129268 របស់ជនរងគ្រោះឈ្មោះសិត តារា មុខរបរអាចារ្យវត្ត។

ប្រភពដដែល បន្តថា ក្រោយទទួលព័ត៌មានពីជនរងគ្រោះ តាមរយៈទូរស័ព្ទ និងដោយអនុវត្តបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ លោកវរសេនីយ៍ទោ ជ័យ វាសនា អធិការនគរបាលស្រុក បានចាត់កម្លាំងជំនាញ ចុះសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្អាវ ដល់កន្លែងកើតហេតុ ពិនិត្យស្រាវជ្រាវ និងបានកំណត់មុខសញ្ញា រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ជីន ជាន នៅវេលាម៉ោង ២និង៤០នាទីរសៀល ថ្ងៃដដែល នៅត្រង់ចំណុចភូមិច្រោក ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ព្រមទាំងដកហូតបានសម្ភារៈវត្ថុតាង រួមមាន ១-ម៉ូតូម៉ាកហុងដា វ៉េវ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ឧត្តរមានជ័យ 1F-3659 ចំនួន១គ្រឿង។ ‎២-លោហធាតុពណ៌លឿង (ខ្សែក) ចំនួន១ខ្សែ។ ‎៣-លោហធាតុពណ៌លឿង (ចិញ្ចៀន) ចំនួន១វង់។

ជនសង្ស័យខាងលើ រួមនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញបាននាំខ្លួនមកអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យជំនាញខេត្ត ចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES