Thursday, February 5, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមលួចកិបលុយក្រុមហ៊ុន ១០ម៉ឺនដុល្លារ ជាប់ខ្នោះ

លួចកិបលុយក្រុមហ៊ុន ១០ម៉ឺនដុល្លារ ជាប់ខ្នោះ

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានចាត់បញ្ជូននាយកសាខាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជនម្នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធពីបទរំលោភលើទំនុកចិត្តពិសេស ដោយអភិបាល ដែលមានទំហំទឹកប្រាក់ប្រមាណជាង ១០ម៉ឺនដុល្លារអាមេរិក។

ជនសង្ស័យដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះលីវ អ៊ីតា ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរនាយកសាខាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជន។ សំណុំរឿងនេះ ត្រូវបានតំណាងអយ្យការបើកការស៊ើបសួរ មិនទាន់ចោទប្រកាន់ជាផ្លូវការនៅឡើយ។

ទាន់ទិននឹងការឃាត់ខ្លួននាយកសាខាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ខាងលើនេះ ត្រូវបានប្រភពព័ត៌មានបង្ហើបឱ្យដឹងថា កាលពីវេលាម៉ោង៩យប់ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជ ធានីភ្នំពេញ បានទទួលជនសង្ស័យម្នាក់ ពីដើមបណ្តឹង ជានាយកប្រតិបត្តិអាជីវកម្មគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយ ចាប់យកមកប្រគល់ឱ្យសមត្ថកិច្ច ពាក់ព័ន្ធបទរំលោភលើទំនុកចិត្តពិសេសដោយអភិបាល និងបង្វែរវត្ថុរឹបអូស ឬវត្ថុដាក់ធានា លើទំហំទឹកប្រាក់ ចំនួន ១០៦ ០០០ដុល្លារអាមេរិក ប្រព្រឹត្តនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សាខាខណ្ឌច្បារអំពៅ ដែលមានទីតាំងស្នាក់ការសាខានៅផ្លូវជាតិលេខ១ ភូមិបឹងឈូកសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីអំឡុង ឆ្នាំ២០២៣ រហូតដល់ឆ្នាំ២០២៥៕

RELATED ARTICLES