Thursday, November 28, 2024
Homeសេដ្ឋកិច្ចសាកលលោកការនាំចេញ ​សម្លៀកបំពាក់ របស់វៀតណាម ​រំពឹងកើនឡើង​ទោះគ្មាន TPP

ការនាំចេញ ​សម្លៀកបំពាក់ របស់វៀតណាម ​រំពឹងកើនឡើង​ទោះគ្មាន TPP

កាត់ដេរ៖ លោក Le Tien Truong អគ្គនាយកក្រុមហ៊ុន​កាត់ដេរនិងវាយនភ័ណ្ឌ​ជាតិ​វៀតណាម​ (Vinatex) បានឲ្យដឹងថាវិស័យ​វាយនភ័ណ្ឌនិង​កាត់ដេរ​របស់វៀត​ណា​ម​​នៅតែកំពុងមាន​កំណើន​ល្អប្រសើរ​ក្នុងផ្នែកនាំចេញ​ទៅកាន់ទីផ្សារសហរដ្ឋ​អា​មេរិកបើទុកជា​គ្មាន​វត្តមាននៃកិច្ចព្រមព្រៀង​ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (TPP) យ៉ាងណាក្តី ។

​ខណៈ​ដែលវិស័យនេះ​ត្រូវបានវាយ​តម្លៃ​ពីគុណប្រយោជន៍​ដ៏​ប្រសើរបំផុត​ពី​កិច្ចព្រមព្រៀង TPP រហូតមកដល់ពេលនេះ​វា​នៅតែ​រីកចម្រើនជឿនលឿន​ទៅ​មុខ​ដោយគ្មាន​ TPP ដដែល​ស្របពេល​វៀតណាម​កាន់​កាប់​ផ្សារ​ហ៊ុន​ធំជាងគេ​បំផុត​ទី​២​លើ​ពិភពលោក​នៅ​សហរដ្ឋអាមេរិក​និង​ជប៉ុន​។

ប្រទេស​ទាំងពីរ​ក៏​ជា​ទីផ្សារនាំចេញដ៏សំខាន់​ពីរ​នៃផលិតផលវាយនភ័ណ្ឌ​និង​កាត់ដេររបស់វៀតណាមផងដែរ ។

បណ្តាសហគ្រាសនានាក្នុង​វិស័យនេះ​បន្ត​ធ្វើការ​វិនិយោគ​ក្នុង​ផ្នែកគ្រឿង​យន្ត​និង​បច្ចេកវិទ្យា​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ផលិតភាព​របស់ពួកគេ​ កាត់បន្ថយការ​ចំណាយ​ និងបង្កើននូវ​ភាព​ប្រកួតប្រជែង​របស់ពួកគេ​ក្នុងទីផ្សារទាំងពីរ​។

លោក Truong បានថ្លែងថា​ TPP ត្រឹមតែ​ផ្តល់នូវ​លក្ខខណ្ឌ​អនុគ្រោះ​មួយ​ផ្សេង​ទៀត​សម្រាប់​ការនាំចេញតែប៉ុណ្ណោះ ។

ចំណែក​អនុប្រធាន​សមាគមកាត់ដេរ​និងវាយនភ័ណ្ឌ​វៀតណាមលោក ​Truong Van Cam បានគូសបញ្ជាក់ថា​សក្តានុពល​សម្រាប់​ការនាំចេញ​វាយនភ័ណ្ឌ​និង​កាត់​ដេរ​របស់វៀតណាម​ក្នុង​ទីផ្សារ​ផ្សេងៗគឺ​សហរដ្ឋអាមេរិក​តែម្តង ។

ក្រៅពី​ TPP វៀតណាមបានចុះហត្ថលេខា​ហើយ​ក៏នឹង​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាច្រើនទៀត​ផងដែរ ។ លោកថា​ការ​ដកខ្លួនរបស់សហរដ្ឋ​អាមេរិក​ពី​ TPP នឹងមិនប៉ះពាល់​ដល់​វិស័យនេះឡើយ ។

​គួរបញ្ជាក់ថា​ការលំហូរវិនិយោគ​ក្នុងវិស័យនេះ​នឹង​មានសន្ទុះ​ថយចុះ​ក្នុងអំឡុង​ឆ្នាំ​២០១៧-២០១៨ ធៀបនឹង​អំឡុងឆ្នាំ​២០១៣-២០១៤ ។ ក្នុងឆ្នាំ​២០១៧​វិស័យ​កាត់ដេរនិង​វាយនភ័ណ្ឌ​របស់វៀតណាម​បានដាក់ទិសដៅ​សម្រេចឲ្យ​បាន​កំណើ​ន​​ក្នុងអត្រា​៧ទៅ​៨%​និង​រកចំណូលពីការនាំចេញឲ្យបាន​៣០ប៊ីលានដុល្លារ​។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

RELATED ARTICLES