Thursday, November 28, 2024
Homeសេដ្ឋកិច្ចសាកលលោកការនាំចេញ​ អង្ករមីយ៉ាន់ម៉ា ​កើន​ក្បែរ​ការគ្រោង ទុក​ ខណៈ​ផ្តោត លើគុណភាព

ការនាំចេញ​ អង្ករមីយ៉ាន់ម៉ា ​កើន​ក្បែរ​ការគ្រោង ទុក​ ខណៈ​ផ្តោត លើគុណភាព

អង្ករ៖ អគ្គនាយក​​សាជីវកម្ម​កសិ-វប្បកម្ម​សាធារណៈ​មីយ៉ាន់ម៉ានិង​ជា​អគ្គ​លេខាធិកា​សហព័ន្ធ​អង្ករជាតិ​​លោក U Ye Min Aung បានថ្លែងថា​ការឡើងថ្លៃ​នៃ​ប្រាក់​ដុល្លារ​អាមេរិក​ក្នុងទីផ្សាររូបិយប័ណ្ណបរទេស​កំពុង​នាំឲ្យ​មានការ​កើនឡើង​ក្នុង​បរិមាណ​នាំចេញអង្ករ​បើធៀបនឹង​ឆ្នាំ​សារពើពន្ធ​ចាស់​។

លោកបាន​ថ្លែងថា​បើតាម​តួលេខ​គិតមកត្រឹម​ថ្ងៃទី​៣ខែមីនា​ ការនាំចេញ​អង្ករ​របស់​មីយ៉ាន់​ម៉ា​បាន​កើនឡើង​ប្រមាណ​ជា​២៥.០០០​តោន​ធៀបនឹង​បរិមាណ​នាំ​ចេញ​ក្នុង​ឆ្នាំ​សារពើពន្ធ​ឆ្នាំ​២០១៥-២០១៦។ ការនាំចេញអង្ករឆ្នាំ​២០១៧នេះ​​គឺទំ​នង​ជា​នឹង​កើនឡើង​ជិត​ដល់​១,៥​លានតោន​ ។

យ៉ាងណាមិញ​វា​ក៏​មិន​គាប់ប្រសើរ​ទៅតាម​ក្តីរំពឹងថានឹងនាំចេញឲ្យ​បាន​២លាន​តោន​នោះឡើយសម្រាប់​ឆ្នាំ​សារពើពន្ធ​ឆ្នាំនេះ​​ ។​

លោក U Ye Min Aung បានថ្លែងថា​យើង​អាច​នាំចេញ​ប្រមាណជា​១,៥​លានតោន​ក្នុង​ឆ្នាំ​នេះ​ ។ ស្ថានភាពនេះ​បង្ហាញថា​ការ​ផ្គត់ផ្គង់​អង្ករ​គឺ​គ្រប់គ្រាន់​សម្រាប់​ការ​ប្រើ​ប្រាស់​ក្នុង​ស្រុក​ ហើយ​តម្រូវការ​ពី​ប្រទេស​ស្រីលង្ការ​​និង​ចិន​ក៏​កំពុង​កើនឡើង​ផងដែរ ។ ប៉ុន្តែ​​ចំណែក​ដ៏​សំខាន់​បំផុត​នោះ​គឺ​​អត្រា​ប្តូរប្រាក់​ជួយ​ដល់​បណ្តាអ្នក​នាំ​ចេញ​ក្នុង​ការ​ផលិត​ប្រាក់​ចំណេញ​និង​ជំរុញឲ្យ​ពួកគេ​នាំចេញកាន់តែច្រើន ។

គួររំលឹកផងដែរថា​កាលពីឆ្នាំ​សារពើពន្ធ​ឆ្នាំទៅ​មីយ៉ាន់ម៉ា​នាំចេញ​អង្ករ​បាន​១,៤៧៣លានតោន​ប៉ុន្តែ​ការនាំចេញឆ្នាំ​នេះ​សម្រេចបានដល់​ទៅ​១,៤៩៨​តោន​ឯណោះ​ដែល​សរុបជាំទឹកប្រាក់​ចំនួន​៧០០លានដុល្លារ​​។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES