អង្ករ៖ អគ្គនាយកសាជីវកម្មកសិ-វប្បកម្មសាធារណៈមីយ៉ាន់ម៉ានិងជាអគ្គលេខាធិកាសហព័ន្ធអង្ករជាតិលោក U Ye Min Aung បានថ្លែងថាការឡើងថ្លៃនៃប្រាក់ដុល្លារអាមេរិកក្នុងទីផ្សាររូបិយប័ណ្ណបរទេសកំពុងនាំឲ្យមានការកើនឡើងក្នុងបរិមាណនាំចេញអង្ករបើធៀបនឹងឆ្នាំសារពើពន្ធចាស់។
លោកបានថ្លែងថាបើតាមតួលេខគិតមកត្រឹមថ្ងៃទី៣ខែមីនា ការនាំចេញអង្កររបស់មីយ៉ាន់ម៉ាបានកើនឡើងប្រមាណជា២៥.០០០តោនធៀបនឹងបរិមាណនាំចេញក្នុងឆ្នាំសារពើពន្ធឆ្នាំ២០១៥-២០១៦។ ការនាំចេញអង្ករឆ្នាំ២០១៧នេះគឺទំនងជានឹងកើនឡើងជិតដល់១,៥លានតោន ។
យ៉ាងណាមិញវាក៏មិនគាប់ប្រសើរទៅតាមក្តីរំពឹងថានឹងនាំចេញឲ្យបាន២លានតោននោះឡើយសម្រាប់ឆ្នាំសារពើពន្ធឆ្នាំនេះ ។
លោក U Ye Min Aung បានថ្លែងថាយើងអាចនាំចេញប្រមាណជា១,៥លានតោនក្នុងឆ្នាំនេះ ។ ស្ថានភាពនេះបង្ហាញថាការផ្គត់ផ្គង់អង្ករគឺគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់ក្នុងស្រុក ហើយតម្រូវការពីប្រទេសស្រីលង្ការនិងចិនក៏កំពុងកើនឡើងផងដែរ ។ ប៉ុន្តែចំណែកដ៏សំខាន់បំផុតនោះគឺអត្រាប្តូរប្រាក់ជួយដល់បណ្តាអ្នកនាំចេញក្នុងការផលិតប្រាក់ចំណេញនិងជំរុញឲ្យពួកគេនាំចេញកាន់តែច្រើន ។
គួររំលឹកផងដែរថាកាលពីឆ្នាំសារពើពន្ធឆ្នាំទៅមីយ៉ាន់ម៉ានាំចេញអង្ករបាន១,៤៧៣លានតោនប៉ុន្តែការនាំចេញឆ្នាំនេះសម្រេចបានដល់ទៅ១,៤៩៨តោនឯណោះដែលសរុបជាំទឹកប្រាក់ចំនួន៧០០លានដុល្លារ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា