Saturday, February 28, 2026
Homeតារាខ្មែរប៉ែន ចំរ៉ុង អតីតឪក្មេកជូនពរ និងបើកដៃឲ្យជួបកូនស្រី

ប៉ែន ចំរ៉ុង អតីតឪក្មេកជូនពរ និងបើកដៃឲ្យជួបកូនស្រី

ភ្នំពេញ ៖ លោកអ៊ិន សុភិន ចាងហ្វាងផលិតកម្មមហាហង្ស និងជាឪពុករបស់អ្នកនាងភិន សុដាលីស បានឆេះដុំចំពោះក្រុម MMO ដែលចាត់ទុកថា ការមិនអញ្ជើញថៅកែផលិតកម្មរូបនេះ ទៅចូលរួមសម្ពោធរឿង «ភូមិគ្រឹះម្លិះ» កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ របស់លោកប៉ែន ចំរ៉ុង នោះជាទង្វើសងសឹករបស់លោកចំរ៉ុង លើអតីតឪក្មេក ខណៈដែលអ្នកជំនាញសិល្បៈជាច្រើន ត្រូវបានផលិករជើងថ្មីរូបនេះ ធ្វើលិខិតអញ្ជើញឲ្យទស្សនានិងវាយតម្លៃពីស្នាដៃដំបូងរបស់ខ្លួន លើកលែងតែលោកសុភិន ម្នាក់ប៉ុណ្ណោះ ដែលគ្មានឈ្មោះ ។ លោកសុភិន និយាយតាមបែបចិត្តត្រជាក់ថា លោកជូនពរលោកឲ្យចំរ៉ុង ឲ្យជោគជ័យ រកលុយបានរាប់រយលានដុល្លារ ប៉ុន្ដែលោកឆ្លៀតចោទលោកចំរ៉ុង និងបក្ខពួកថា ជាសន្ដានថោក និងថារឿងលោកចំរ៉ុង មិនអាចជួបមុខកូនស្រី ដោយផ្ទាល់ ជាដាច់ខាតនោះ ជារឿងមិនពិតឡើយ ។

លោក អ៊ិន សុភិន ផ្ញើសារចាក់ដោតទៅលោកប៉ែន ចំរ៉ុង កាលពីថ្ងៃទី២៦ កុម្ភៈ ឆ្នាំ២០២៦ ថា «ឈប់បានឈប់ទៅ កុំនាំរឿងទៀត លោកប៉ែន ចំរ៉ុង សូមជូនពរលោក រកស៊ីថតកុន ទទួលបានជោគជ័យ លុយចូលរយលាន$ ពេលនេះទើបដឹងលោកនិងបក្ខពួករបស់លោកនៅតែតាមសងសឹកក្រុមគ្រួសារខ្ញុំ នេះពិតជាសន្ដានថោកទាប មែន ហើយរឿងមួយទៀតលោកតែងតែនិយាយថា ក្រុមគ្រួសារខ្ញុំ មិនឲ្យលោកជួបមុខកូនស្រីរបស់លោក តើលោកហ៊ានស្បថងាប់ម៉ាពូជទេ? តើលោកដែលខលមកសុំជួបកូនលោកទេ តាំងពីកូនលោកមានអាយុ៧ថ្ងៃ ទើបចេញពីពេទ្យ? ខាងច្បាប់ បានបញ្ជាក់ច្បាស់ថា លោកមានសិទ្ធិគ្រប់គ្រាន់ក្នុងការជួបកូនលោក សាលក្រមតុលាការ បានចេញច្បាស់ណាស់ពីអាហារកិច្ច តើលោកបានធើអ្វីខ្លះដល់កូន មកដល់ពេលនេះ? នៅតែនិ យាយថា គេមិនឲ្យជួបមុខកូនលោកទៅវិញ លោកពិតជាមនុស្សថោកទាបណាស់ បើយករឿងនេះមកគិត ទៀត ពេលនេះក្មេងស្រីដែលឪពុកបោះបង់ចោល តាំងពីនៅក្នុងពោះម្ដាយ អាយុ៣ខែ ពេលនេះ មានអាយុ១០ ឆ្នាំហើយ ក៏កំពុងសិក្សានិងរស់នៅឯសហរដ្ឋអាមេរិក ដែរ កូនបានសុខហើយ  បើមិនបានជួយអីគ្នា កុំដើរនិ យាយដាក់គ្រួសារខ្ញុំទៀត ចេះអាណិតក្មេងផង គ្រួសារខ្ញុំបានបំភ្លេចអស់ហើយ កុំមកតាមចងកម្មពៀរគ្នាទៀតអី  សូមរក្សារភាពថ្លៃថ្នូរ និងអាណិតក្មេងស្រីដែលគ្នាកំព្រាឪពុក តាំងពីអាយុ៣ខែ នៅក្នុងពោះម្ដាយដែលលោកបានបោះបង់គ្នាចោលទៀតអី»។

 លោកអ៊ិន សុភិន ចាងហ្វាងផលិតកម្មមហាហង្ស និងជាឪពុកអ្នកនាងភិន សុដាលីស

គួរបញ្ជាក់ថា លោកប៉ែន ចំរ៉ុង បានចែកផ្លូវអ្នកនាង ភិន សុដាលីស កូនលោក អ៊ិន សុភិន តាំងពីឆ្នាំ២០១៦ ហើយបច្ចុប្បន្នពិធីកររូបនេះ កំពុងរស់នៅជាមួយភរិយាថ្មី អ្នកនាងហ៊ុន ម៉ាណេ និងកូនស្រីពីរនាក់ យ៉ាងមានសុភមង្គល ។ លោកចំរ៉ុង ដែលពូកែនិយាយសម្តីផ្អែម និងលេងស្ទីលពាក់វ៉ែនតាខ្មៅនោះ បានឡើងជាផលិត ករភាពយន្ដ ក្រោមការសាទរពីអ្នករួមអាជីពជាច្រើន ប៉ុន្ដែ ១០ឆ្នាំមកនេះ លោក និងលោក អ៊ិន សុភិន មិនដែលនិយាយរកគ្នា ១ម៉ាត់ឡើយ ទោះជាពេលខ្លះជួបគ្នាដោយចៃដន្យក្ដី ។ ចំណែកអ្នកនាង ភិន សុដាលីស អតីតគូស្នេហ៍លោកចំរ៉ុង វិញ ពេលនេះកំពុងរស់នៅអាមេរិក ជាមួយកូនស្រី និងមិនដែលនិយាយអ្វីពាក់ព័ន្ធជាមួយឪពុកកូនស្រីនាងទៀតទេ ។

 អ្នកនាងភិន សុដាលីស និងកូនស្រី

មជ្ឈដ្នានមហាជនលើកឡើងថា សារជូនពរលោកប៉ែន ចំរ៉ុង របស់លោក អ៊ិន សុភិន ហាក់បង្កប់ទៅដោយរសជាតិល្វីងខ្លះ ប៉ុន្ដែការចេញមកអះអាងថា លោកចំរ៉ុង អាចជួបមុខកូនស្រី បានគ្រប់ពេលវេលា តាមផ្លូវច្បាប់ នាពេលនេះ ជាសញ្ញាល្អមួយ បញ្ជាក់ថា ការលើកឡើងរបស់អ្នកនាង សុដាលីស ដែលក្ដៅចិត្តអតីតប្ដី រហូត ហាមលោកចំរ៉ុង ជួបមុខកូននាង ដោយផ្ទាល់ ជារៀងរហូតនោះ អ្វីៗត្រូវបានលាតត្រដាងច្បាស់នាពេលនេះថា គ្មានបញ្ហាបែបនោះឡើយ ។ មហាជនរង់ចាំមើលថា ក្រោយការបង្ហើបរបស់លោកសុភិន បែបនេះ លោកចំរ៉ុង នឹងរៀបគម្រោងទៅជួបមុខកូនស្រីផ្ទាល់ នៅពេលណា? ព្រោះមុនការប្រពន្ធថ្មី កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ពិធីកររូបនេះ នឹកចង់ជួបកូនស្រីខ្លាំង រហូតមានពេលខ្លះ លោកបីឱបថើបកូនគេ ដោយលួងចិត្តខ្លួនឯងថា ជាកូនខ្លួនទៀតផង ។ ប៉ុន្ដែពេលនេះ Katherina អាយុ១០ឆ្នាំហើយ លោកចំរ៉ុង មានកូនពីរនាក់ទៀតទៅហើយ ប៉ុន្ដែលោកនៅតែមិនទាន់បានជួបកូនប្រពន្ធមុន នៅឡើយ ៕

RELATED ARTICLES