Wednesday, November 27, 2024
Homeសេដ្ឋកិច្ចសាកលលោកនាយក​រដ្ឋមន្ត្រី៖ GDP ម៉ាឡេស៊ី​​ឆ្នាំនេះ​នឹង​កើន​ខ្ពស់​​ជាង​មុន៤,២%

នាយក​រដ្ឋមន្ត្រី៖ GDP ម៉ាឡេស៊ី​​ឆ្នាំនេះ​នឹង​កើន​ខ្ពស់​​ជាង​មុន៤,២%

GDPលោកនាយករដ្ឋមន្ត្រី​ Datuk  Seri Najib Razak បានថ្លែងថា​ម៉ាឡេស៊ី​រំពឹង​សម្រេចបាន​នូវកំណើន​ផលិតផលក្នុងស្រុកសរុប (GDP) ខ្ពស់​ជាង​ឆ្នាំ​ទៅ​៤,២%​សម្រាប់​ឆ្នាំ​២០១៧នេះ ។

លោកលើកឡើងថា​យើង​មាន​ក្តីរំពឹង​ចំពោះ​តួលេខ​កំណើន​សេដ្ឋកិច្ច​​ខ្ពស់ជាង​ឆ្នាំ​ចាស់​សម្រាប់​ឆ្នាំ​២០១៧នេះ និង​សម្រាប់​កំណើន​ក្នុងឆ្នាំ​២០១៨ខាងមុខ ។

រដ្ឋាភិបាល​បាន​ព្យា​ករថា​សេដ្ឋកិច្ច​នឹង​កើនឡើង​នៅ​ចន្លោះ​៤និង​៥%​ក្នុងឆ្នាំ​២០១៧​។ តួលេខនេះដែរ​បានបង្ហាញឲ្យ​ឃើញថា​សេដ្ឋកិច្ច​ម៉ាឡេស៊ី​បាននិង​កំពុង​រីកលូតលាស់​​ទ្វេដង​​ក្នុង​កម្រិត​ហួស​ការ​ប៉ាន់ប្រមាណទុក​របស់​អង្គការ​រូបិយ​វត្ថុ​អន្តរជាតិ​ទៅទៀត​។ ​

លោក Najib បាន​លើកឡើងជាថ្មីម្តងទៀតថា​ម៉ាឡេស៊ី​​គឺស្ថិតក្នុង​ផ្លូវមួយនៃការ​បោះ​ជំហានទៅ​មុខ​ដើម្បី​ប្រែក្លាយជា​ប្រជាជាតិចំណូល​ខ្ពស់​។ នេះគឺជា​ហេតុ​ផល​ដែល​បណ្តាទីភ្នាក់ងារ​​ធំៗ​ដូចជា​ Fitch , Standard & Poor’s និង Moody’s បាន​អះអាងជាថ្មីម្តងទៀតថា​ម៉ាឡេស៊ី​ជា​អ្នក​ស្ថិតក្នុង​ប្រភេទប្រទេស​កម្រិត A ។

តួយ៉ាង​​ក្រុមហ៊ុន PriceWaterhouseCoopers បាន​ស្រង់សម្តី​លោកនាយករដ្ឋមន្ត្រី​Najib ថា​នៅក្នុង​របាយការណ៍ថ្មីៗនេះរបស់ខ្លួន​គេបានព្យាករទុកថា​ម៉ាឡេស៊ី​នឹង​ស្ថិត​ក្នុង​លំដាប់លេខរៀងទី​២៥នៃ​ប្រទេស​មាន GDP ខ្ពស់​ជាងគេបំផុត​លើ​ពិភពលោក​ ដែល​គេ​បានវាស់ស្ទង់ស្មើភាពគ្នានៃអំណាចទិញនៅឆ្នាំ២០៣០ និង​លេខរៀងទី២៤ក្នុង​ឆ្នាំ​២០៥០ ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES