GDP៖ លោកនាយករដ្ឋមន្ត្រី Datuk Seri Najib Razak បានថ្លែងថាម៉ាឡេស៊ីរំពឹងសម្រេចបាននូវកំណើនផលិតផលក្នុងស្រុកសរុប (GDP) ខ្ពស់ជាងឆ្នាំទៅ៤,២%សម្រាប់ឆ្នាំ២០១៧នេះ ។
លោកលើកឡើងថាយើងមានក្តីរំពឹងចំពោះតួលេខកំណើនសេដ្ឋកិច្ចខ្ពស់ជាងឆ្នាំចាស់សម្រាប់ឆ្នាំ២០១៧នេះ និងសម្រាប់កំណើនក្នុងឆ្នាំ២០១៨ខាងមុខ ។
រដ្ឋាភិបាលបានព្យាករថាសេដ្ឋកិច្ចនឹងកើនឡើងនៅចន្លោះ៤និង៥%ក្នុងឆ្នាំ២០១៧។ តួលេខនេះដែរបានបង្ហាញឲ្យឃើញថាសេដ្ឋកិច្ចម៉ាឡេស៊ីបាននិងកំពុងរីកលូតលាស់ទ្វេដងក្នុងកម្រិតហួសការប៉ាន់ប្រមាណទុករបស់អង្គការរូបិយវត្ថុអន្តរជាតិទៅទៀត។
លោក Najib បានលើកឡើងជាថ្មីម្តងទៀតថាម៉ាឡេស៊ីគឺស្ថិតក្នុងផ្លូវមួយនៃការបោះជំហានទៅមុខដើម្បីប្រែក្លាយជាប្រជាជាតិចំណូលខ្ពស់។ នេះគឺជាហេតុផលដែលបណ្តាទីភ្នាក់ងារធំៗដូចជា Fitch , Standard & Poor’s និង Moody’s បានអះអាងជាថ្មីម្តងទៀតថាម៉ាឡេស៊ីជាអ្នកស្ថិតក្នុងប្រភេទប្រទេសកម្រិត A ។
តួយ៉ាងក្រុមហ៊ុន PriceWaterhouseCoopers បានស្រង់សម្តីលោកនាយករដ្ឋមន្ត្រីNajib ថានៅក្នុងរបាយការណ៍ថ្មីៗនេះរបស់ខ្លួនគេបានព្យាករទុកថាម៉ាឡេស៊ីនឹងស្ថិតក្នុងលំដាប់លេខរៀងទី២៥នៃប្រទេសមាន GDP ខ្ពស់ជាងគេបំផុតលើពិភពលោក ដែលគេបានវាស់ស្ទង់ស្មើភាពគ្នានៃអំណាចទិញនៅឆ្នាំ២០៣០ និងលេខរៀងទី២៤ក្នុងឆ្នាំ២០៥០ ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា