ការងារ៖ តាមការឲ្យដឹងពីទីភ្នាក់ងារព័ត៌មាន IRNA អនុប្រធានាធិបតីអ៊ីរ៉ង់លោក Es’haq Jahangiri បានថ្លែងថាការងារចំនួន៧០០.០០០មុខតំណែងត្រូវបានបង្កើតឡើងក្នុងប្រទេសអំឡុងឆ្នាំសារពើពន្ធចាស់ដែលបញ្ចប់ត្រឹមថ្ងៃទី២០ខែមីនាកន្លងមកនេះ។
អត្រាអត់ការងារធ្វើគឺស្ថិតក្នុងចំណោមកត្តាមួយនៃការប្រកួតប្រជែងក្នុងសង្គមអ៊ីរ៉ង់ដែលកំពុងជួបប្រទះនាពេលបច្ចុប្បន្ន ប្រភពបានបន្តទៀតថាបរិមាណនៃអ្នកស្វែងរកការងារបានកើនឡើងគួរឲ្យកត់សម្គាល់នៅទូទាំងប្រទេសក្នុងអំឡុងពេលជាងពីរឆ្នាំមកនេះ ។
លោកអនុប្រធានាធិបតីអ៊ីរ៉ង់ថែមទាំងបានបញ្ជាក់ទៀតថាដើម្បីពុះពារជាមួយនិងភាពអត់ការងារធ្វើ ការបង្កើតការវិនិយោគនិងផលិតកម្មក្នុងស្រុកគួរតែស្ថិតក្រោមចំណុចកត់សម្គាល់មួយ ។
មួយវិញទៀតការងារមួយប៊ីលានមុខតំណែងត្រូវបានគេគ្រោងនឹងបង្កើតសម្រាប់ប្រជាជនក្នុងប្រទេសក្នុងអំឡុងឆ្នាំសារពើពន្ធថ្មីរបស់អ៊ីរ៉ង់។
ទោះជាយ៉ាងណាលោកបានគូសបញ្ជាក់ថាការងារ ផលិតកម្ម និងភាពរឹងមាំនៃសេដ្ឋកិច្ចជាបញ្ហាចម្បង៣ដែលត្រូវបានគេផ្តោតការយកចិត្តទុកដាក់កាលពីប៉ុន្មានឆ្នាំមកនេះ ហើយលោកលើកឡើងថាគម្រោងថ្មីមួយចំនួនគួរតែត្រូវបានគេទាញយកពីកត្តាទាំង៣នេះសម្រាប់អនុវត្តនៅក្នុងឆ្នាំសារពើពន្ធថ្មីទើបជាការប្រសើរ ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា