Wednesday, November 27, 2024
Homeសេដ្ឋកិច្ចសាកលលោកអនុប្រធា នាធិបតីថា ផលិតការងារ ​ឲ្យ​ប្រជាជន​​ប្រចាំ ឆ្នាំបាន៧០ម៉ឺននាក់

អនុប្រធា នាធិបតីថា ផលិតការងារ ​ឲ្យ​ប្រជាជន​​ប្រចាំ ឆ្នាំបាន៧០ម៉ឺននាក់

ការងារ៖ តាមការឲ្យ​ដឹងពី​ទីភ្នាក់ងារ​ព័ត៌មាន IRNA អនុប្រធានាធិបតី​អ៊ីរ៉ង់​លោក​ Es’haq Jahangiri បាន​ថ្លែងថា​ការងារ​ចំនួន​៧០០.០០០មុខតំណែង​ត្រូវបាន​បង្កើត​ឡើង​ក្នុង​ប្រទេស​អំឡុងឆ្នាំ​សារពើពន្ធ​ចាស់​ដែលបញ្ចប់ត្រឹមថ្ងៃ​ទី​២០ខែមីនា​កន្លងមកនេះ​។

អត្រាអត់ការងារ​ធ្វើ​គឺស្ថិតក្នុង​ចំណោម​​កត្តាមួយ​នៃការ​ប្រកួតប្រជែង​ក្នុង​សង្គម​អ៊ីរ៉ង់​​ដែលកំពុងជួបប្រទះ​នាពេលបច្ចុប្បន្ន​ ​ប្រភព​បាន​បន្តទៀតថា​បរិមាណនៃ​អ្នក​ស្វែងរកការងារ​បាន​កើនឡើង​គួរឲ្យ​កត់សម្គាល់​នៅទូទាំងប្រទេស​ក្នុង​អំឡុង​ពេ​ល​​ជាង​ពីរឆ្នាំមកនេះ ។

លោកអនុប្រធានាធិបតីអ៊ីរ៉ង់​ថែមទាំងបាន​បញ្ជាក់ទៀតថា​ដើម្បី​ពុះពារ​ជាមួយ​និងភាព​អត់ការងារ​ធ្វើ​ ការបង្កើតការវិនិយោគនិង​ផលិតកម្ម​ក្នុងស្រុក​គួរតែ​ស្ថិត​ក្រោម​ចំណុចកត់សម្គាល់មួយ​ ។

​មួយវិញទៀត​ការងារ​មួយប៊ីលានមុខតំណែង​ត្រូវបាន​គេ​គ្រោងនឹង​បង្កើត​សម្រាប់​ប្រជាជន​ក្នុងប្រទេស​ក្នុងអំឡុង​ឆ្នាំ​សារពើពន្ធ​ថ្មី​របស់អ៊ីរ៉ង់​។

ទោះជាយ៉ាងណា​លោកបាន​គូសបញ្ជាក់​ថា​ការងារ​ ផលិតកម្ម និង​​ភាព​រឹង​មាំ​នៃ​សេដ្ឋកិច្ច​ជា​បញ្ហា​ចម្បង​៣​​ដែលត្រូវបាន​គេផ្តោតការយក​ចិត្តទុកដាក់​កាលពី​ប៉ុន្មា​ន​ឆ្នាំមកនេះ​ ហើយ​លោ​ក​លើកឡើង​ថាគម្រោង​ថ្មី​មួយចំនួន​គួរតែ​ត្រូវ​បាន​គេ​​ទា​ញយក​ពីកត្តា​ទាំង៣នេះ​សម្រាប់អនុវត្តនៅក្នុងឆ្នាំ​សារពើពន្ធ​ថ្មី​ទើបជាការ​ប្រសើរ ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES