អាមេរិក៖ យោងតាមរបាយការណ៍របស់សារព័ត៌មានមួយ(WSJ)បង្ហាញថាព្រះរាជអាជ្ញាសហព័ន្ធរបស់សហរដ្ឋអាមេរិកបានសង្ស័យថារដ្ឋាភិបាលក្រុងព្យុងយ៉ាងជាអ្នកលួចដោយផ្ទាល់ដៃនូវទឹកប្រាក់ចំនួន៨១លានដុល្លារក្នុងគណនីបង់ក្លាដែសក្នុងធនាគារកណ្តាលអាមេរិក ។
សារព័ត៌ The Wall Street Journal បានស្រង់សម្តីពីប្រភពដែលសុំមិនបញ្ចេញឈ្មោះថាព្រះរាជអាជ្ញាសហព័ន្ធបាននិងកំពុងលើកពីករណីជាច្រើនដែលបង្ហាញថាបុរសជនជាតិចិនវ័យកណ្តាលបានជួយសម្របសម្រួលដល់រដ្ឋាភិបាលកូរ៉េខាងជើងក្នុងការលួចប្រាក់ពីធនាគារកណ្តាលបង់ក្លាដែស។
ក្នុងខែកុម្ភះឆ្នាំ២០១៦ ក្រុមចោរបានផ្ទេរមូលនិធិជាច្រើនពីគណនីរបស់បង់ក្លាដែសនៅក្នុងគណនីធនាគារកណ្តាលសហរដ្ឋអាមេរិកក្នុងប្រទេសហ្វីលីពីនដោយប្រើប្រាស់លេខកូដសម្ងាត់ស្របតាមនីតិវិធីត្រឹមត្រូវតាមច្បាប់ធនាគារអន្តរជាតិក្នុងប្រព័ន្ធ SWIFT ដែលមិនមែនជាការ Hack ចូលលួចក្នុងគណនីធនាគារឡើយ ។
បើទុកជាយ៉ាងណាក្តីភ្លាមៗនេះក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកពុំបានឆ្លើយតបនឹងសំណើរធ្វើការអត្ថាធិប្បាយដល់សារព័ត៌មាន AFP ឡើយ ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា