Thursday, November 28, 2024
Homeព័ត៌មានអន្តរជាតិអាមេរិក​​សង្ស័យ​កូរ៉េខាង​ជើង​លួច​លុយធនាគារ​បង់ក្លា​ដែស​៨១លាន

អាមេរិក​​សង្ស័យ​កូរ៉េខាង​ជើង​លួច​លុយធនាគារ​បង់ក្លា​ដែស​៨១លាន

អាមេរិក៖ យោងតាមរបាយការណ៍​របស់សារព័ត៌មានមួយ​(WSJ)បង្ហាញថា​ព្រះរាជអាជ្ញា​សហព័ន្ធរបស់សហរដ្ឋអាមេរិក​បាន​សង្ស័យ​ថា​រដ្ឋាភិបាលក្រុងព្យុងយ៉ាង​ជា​អ្នក​លួចដោយផ្ទាល់ដៃ​នូវ​ទឹកប្រាក់​ចំនួន​៨១លានដុល្លារ​ក្នុងគណនី​​បង់ក្លាដែស​ក្នុង​ធនាគារ​កណ្តាល​អាមេរិក​ ។

សារព័ត៌ The Wall Street Journal បានស្រង់សម្តី​ពីប្រភពដែលសុំមិនបញ្ចេញ​ឈ្មោះ​ថា​ព្រះរាជអាជ្ញា​សហព័ន្ធ​បាននិងកំពុង​​លើកពីករណី​ជាច្រើនដែលបង្ហាញ​ថា​​បុរសជនជាតិចិនវ័យ​កណ្តាល​បានជួយ​សម្របសម្រួលដល់​រដ្ឋាភិបាល​កូរ៉េ​ខាងជើង​​​ក្នុងការ​លួច​ប្រាក់​ពី​ធនាគារកណ្តាល​បង់ក្លាដែស​។

ក្នុងខែកុម្ភះឆ្នាំ​២០១៦ ក្រុមចោរបាន​ផ្ទេរ​មូលនិធិជាច្រើនពី​គណនី​របស់​បង់ក្លាដែស​នៅ​ក្នុងគណនី​ធនាគារកណ្តាលសហរដ្ឋអាមេរិក​ក្នុងប្រទេស​ហ្វីលីពី​ន​ដោយ​ប្រើប្រាស់​​លេខកូដសម្ងាត់​ស្របតាម​នីតិវិធី​ត្រឹមត្រូវតាមច្បាប់​ធនាគារ​អន្តរជាតិ​ក្នុង​ប្រព័ន្ធ SWIFT ដែលមិនមែនជាការ​ Hack ចូលលួចក្នុងគណនីធនាគា​រ​ឡើយ ។

បើទុកជាយ៉ាងណាក្តីភ្លាមៗនេះក្រសួងយុត្តិធម៌​សហរដ្ឋអាមេរិក​​ពុំបានឆ្លើយតប​នឹង​សំណើរ​ធ្វើការ​អត្ថាធិប្បាយ​ដល់​សារព័ត៌មាន AFP ឡើយ ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

RELATED ARTICLES