Thursday, November 28, 2024
Homeព័ត៌មានអន្តរជាតិមហាយក្ស ចិនសង្កៀត ធ្មេញដាក់​ អាមេរិកដែល ហោះឆ្វែល​ ក្បែរសមុទ្រ​ចិន​

មហាយក្ស ចិនសង្កៀត ធ្មេញដាក់​ អាមេរិកដែល ហោះឆ្វែល​ ក្បែរសមុទ្រ​ចិន​

សមុទ្រ​ចិនខាងកើត៖ មន្ត្រីការពារជាតិ​អាមេរិកថ្លែងប្រាប់ CNN ថា​មន្ត្រី​ចិន​បានព្រមានដល់​សហរដ្ឋអាមេរិក​ដែល​ប្រើយន្តហោះ​ចម្បាំ​ង​​ហោះ​ឆ្វែល​កៀកនឹង​ប្រទេស​កូរ៉េខាងត្បូង​កាលពីថ្ងៃអាទិត្យ​ ដោយ​ចិនថ្លែងប្រាប់​ភីឡុត​របស់​ខ្លួន​ថា​ពួកគេបាននិងកំពុង​ប្រតិបត្តិការ​ក្នុង​ដែនអាកាស​ចិន​ដោយ​ខុសច្បាប់​ហើយ​មន្ត្រីរូបនោះថែមទាំងបង្គាប់​ឲ្យ​យន្តហោះ​អាមេរិក​ចាកចេញ​ភ្លាម។

យោងតាម​អ្នកនាំពាក្យ​កងទ័ព​ជើងអាកាស​សហរដ្ឋអាមេរិក​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក​លោកវរសេនីយ៍ Phil Ventura ភីឡុត​របស់យន្តហោះ​ទម្លាក់គ្រាប់បែក B-1B របស់​ទ័ពអាកាសអាមេរិក​បានឆ្លើយតបទៅនឹង​ក្រុមអ្នក​ត្រួតពិនិត្យ​ការចរាចរណ៍​តាម​ដែនអាកាស​របស់ចិន​ដោ​យ​​​បញ្ជាក់ថា​ពួកគេ​បាននិងកំពុង​ដឹកនាំប្រតិបត្តិការ​​តាម​ទម្លាប់​ដែលធ្លាប់ធ្វើ​ដូចសព្វមួយដងតែប៉ុណ្ណោះ​នៅក្នុង​ដែន​អាកាស​អន្តរ​ជា​តិ​​ហើយ​មិនបាន​ងាក​ចេញពី​ផ្លូវ​ហោះហើររបស់ពួកគេ​ឡើយ ។

យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រទាំងនោះ​បាន​ហោះចូល​មកកាន់​តំបន់​ដែ​លគេកំណត់អត្តសញ្ញាណថាជាតំបន់ការពារ​ដែនកាស​របស់​ចិន​ក្នុង​សមុទ្រ​ចិន​ខា​ងកើត ដែល​គ្របដណ្តប់​លើ​ប្រជុំកោះ​មាន​ជម្លោះ​និង​ត្រួតស៊ីគ្នា​ជាមួយ​និង​ដែ​នអាកាស​ដែល​ត្រូវបានអះអាង​ទាមទារ​ដោយ​ជប៉ុននិង​កូរ៉េខាងត្បូងទៀតផង​។

តែយ៉ាងណា​ការប្រកាស​អំពី​តំបន់​ការពារដែនអាកាសរបស់ចិន​នៅត្រង់​ចំណុច​នេះ​រដ្ឋាភិបាល​អាមេរិក​និង​ជប៉ុន​មិនបានទទួលស្គាល់​ចំពោះការ​អះអាងរបស់ចិន​នៅ​តំបន់​នោះឡើយ ។

មន្ត្រីអ្នកនាំពាក្យ​ទ័ពអាកាស​អាមេរិកប្រចាំតំបន់​ប៉ាស៊ីហ្វិក​ខាងលើនេះថែម​ទាំងបាន​ប្រាប់​ CNN ទៀតថា​កងទ័ពអាកាស​អាមេរិក​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក​មិន​ដែល​ទទួល​ស្គាល់​តំបន់​ការពារ​ដែនអាកាស​ដែលកំណត់​អត្តសញ្ញាណថា​ជា​របស់​ចិននោះឡើយ​ស្របពេល​ដែល ចិនបានប្រកាស​តំបន់​នោះជារបស់ខ្លួន​ក្នុងអំឡុងខែវិច្ឆិកា​ឆ្នាំ​២០១៣ ហើយមកដល់សព្វថ្ងៃនេះ​ទ័ពអាកាសអាមេរិកមិន​ទទួលស្គាល់​ឡើយ ។

គួររំលឹកថា​ភាពតានតឹងបាន​ផ្ទុះឡើង​ជាច្រើនលើកច្រើនសារមកហើយ​អំពី​ករណី​កោះ​ Senkaku ដែលចិនហៅថាជាកោះ Diaoyu ដោយ​មានការ​ប្រឈមមុខ​ដាក់​ក្នុងរវាង​យន្តហោះនិង​នាវា​ចម្បាំង​ចិននិង​ជប៉ុន ។ ចំណែក​ការហោះ​ឆ្វែល​របស់​យន្តហោះ​ចម្បាំង​អាមេរិក​គឺជា​បេសកកម្មហ្វឹកហាត់​ជាមួយនិង​យន្ត​ហោះ​យោធាជប៉ុននិងកូរ៉េខាងត្បូង ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

 

RELATED ARTICLES