Thursday, November 28, 2024
Homeព័ត៌មានអន្តរជាតិកាសែតធំ មួយរបស់រុស្ស៊ី​ តែងតាំង​និពន្ធនាយក ថ្មីមកពី​ទូរទស្សន៍រដ្ឋ

កាសែតធំ មួយរបស់រុស្ស៊ី​ តែងតាំង​និពន្ធនាយក ថ្មីមកពី​ទូរទស្សន៍រដ្ឋ

រុស្ស៊ី៖ កាសែត Vedomosti របស់រុស្ស៊ី​បាន​តែងតាំង​និពន្ធនាយក​ថ្មី​គឺ លោក Ilya Bulavinov ដែលថ្មីៗនេះ​ជា​បានបម្រើការ​ជា​ប្រធានផ្នែក​ផ្សព្វ ផ្សាយ​តាមអ៊ីន​ធើរ​ណេត​របស់ស្ថានីយ៍ទូរទស្សន៍រដ្ឋ Channel One ។

លោក Bulavinov ត្រូវបានគេតែងតាំង​ជា​ចាងហ្វាង​កាសែត​ Vedomosti របស់​លោក Demyan Kudryavtsev ដែលជា​ម្ចាស់របស់​កាសែត The Moscow Times និង​បាន​គាំទ្រ​ដោយ​សមាជិក​ក្រុមប្រឹក្សាភិបាល​៤រូប​។ ចំណែក​លោក Ekaterina Derbilova ដែលត្រូវបាន​តែងតាំង​ដោយ​លោកស្រី Tatiana Lysova  បច្ចុប្បន្ន​ជា​ចាងហ្វាងកាសែតនេះ​បាន​ចាញ់​ការបោះឆ្នោត​ចំនួន៣សំឡេង​​។

លោកស្រី Lysova ដែលជាអ្នកប្រកាស​កាលពីសរទរដូវ​(រដូវស្លឹក​ឈើ​ជ្រុះ)​ ​ឆ្នាំមុន​ថា​លោកស្រី​នឹង​លាឈប់ពីកាសែត Vedomosti នឹង​នៅតែ​កាន់​តំណែង​ជា​ក្រុម​ប្រឹក្សាភិបាល​របស់កាសែតនេះដដែលរហូត​ដល់​ដំណាច់ឆ្នាំនេះ​ ។

ថ្លែងទៅកាន់​កាសែត The Moscow Times លោកស្រី Lysova បានថ្លែង​អំពីលោក Bulavinov ថា​<<ខ្ញុំ​កម្រ​នឹងបានស្គាល់គាត់ណាស់​។ ខ្ញុំមិនធ្លាប់បាន​ធ្វើការ​ជាមួយនិងគាត់ឡើយ>>។

គួរកត់សម្គាល់ថា​កាលពីឆ្នាំ​២០១៦ រុស្ស៊ី​បាន​អនុម័ត​​ច្បាប់​មួយ​ស្តីពីការ​កំណត់​បរិមាណ​ភាពជាម្ចាស់​គ្រប់គ្រងជាជនបរទេស​នៅក្នុង​វិស័យ​សារព័ត៌មាន​ទាំងអស់​។ តាមលទ្ធផលនេះ​ក្រុមហ៊ុនកាសែត​ហ្វាំងឡង់ឈ្មោះ ​Sanoma , កាសែត​ The Wall Street Journal និង​កា​សែត The Financial Times ត្រូវបាន​បង្ខំ​ឲ្យ​លក់​ភាគហ៊ុនរបស់ពួកគេ​ចេញ​ក្នុង​កាសែត Vedomosti ។ នៅគ្រានោះ​លោក Demyan Kudryavtsev គឺជា​អ្នកប្រមូលទិញ​យកមកកាន់កាប់តែម្តង​។

ប្រែសម្រួលដោយ៖ អុីវ​ វិចិត្រា

 

 

RELATED ARTICLES