រុស្ស៊ី៖ កាសែត Vedomosti របស់រុស្ស៊ីបានតែងតាំងនិពន្ធនាយកថ្មីគឺ លោក Ilya Bulavinov ដែលថ្មីៗនេះជាបានបម្រើការជាប្រធានផ្នែកផ្សព្វ ផ្សាយតាមអ៊ីនធើរណេតរបស់ស្ថានីយ៍ទូរទស្សន៍រដ្ឋ Channel One ។
លោក Bulavinov ត្រូវបានគេតែងតាំងជាចាងហ្វាងកាសែត Vedomosti របស់លោក Demyan Kudryavtsev ដែលជាម្ចាស់របស់កាសែត The Moscow Times និងបានគាំទ្រដោយសមាជិកក្រុមប្រឹក្សាភិបាល៤រូប។ ចំណែកលោក Ekaterina Derbilova ដែលត្រូវបានតែងតាំងដោយលោកស្រី Tatiana Lysova បច្ចុប្បន្នជាចាងហ្វាងកាសែតនេះបានចាញ់ការបោះឆ្នោតចំនួន៣សំឡេង។
លោកស្រី Lysova ដែលជាអ្នកប្រកាសកាលពីសរទរដូវ(រដូវស្លឹកឈើជ្រុះ) ឆ្នាំមុនថាលោកស្រីនឹងលាឈប់ពីកាសែត Vedomosti នឹងនៅតែកាន់តំណែងជាក្រុមប្រឹក្សាភិបាលរបស់កាសែតនេះដដែលរហូតដល់ដំណាច់ឆ្នាំនេះ ។
ថ្លែងទៅកាន់កាសែត The Moscow Times លោកស្រី Lysova បានថ្លែងអំពីលោក Bulavinov ថា<<ខ្ញុំកម្រនឹងបានស្គាល់គាត់ណាស់។ ខ្ញុំមិនធ្លាប់បានធ្វើការជាមួយនិងគាត់ឡើយ>>។
គួរកត់សម្គាល់ថាកាលពីឆ្នាំ២០១៦ រុស្ស៊ីបានអនុម័តច្បាប់មួយស្តីពីការកំណត់បរិមាណភាពជាម្ចាស់គ្រប់គ្រងជាជនបរទេសនៅក្នុងវិស័យសារព័ត៌មានទាំងអស់។ តាមលទ្ធផលនេះក្រុមហ៊ុនកាសែតហ្វាំងឡង់ឈ្មោះ Sanoma , កាសែត The Wall Street Journal និងកាសែត The Financial Times ត្រូវបានបង្ខំឲ្យលក់ភាគហ៊ុនរបស់ពួកគេចេញក្នុងកាសែត Vedomosti ។ នៅគ្រានោះលោក Demyan Kudryavtsev គឺជាអ្នកប្រមូលទិញយកមកកាន់កាប់តែម្តង។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា