Wednesday, November 27, 2024
Homeសេដ្ឋកិច្ចសាកលលោកទិន្នផលកៅស៊ូ ធម្មជាតិឥណ្ឌា នឹងសម្រេច បានលើស ទិសដៅ​ឆ្នាំនេះ

ទិន្នផលកៅស៊ូ ធម្មជាតិឥណ្ឌា នឹងសម្រេច បានលើស ទិសដៅ​ឆ្នាំនេះ

កៅស៊ូ៖ ផលិតកម្ម​កៅស៊ូធម្មជាតិ​របស់ប្រទេស​ឥណ្ឌា​ក្នុងឆ្នាំ​សារពើពន្ធ​ថ្មីនេះ​ត្រូវ​បានគេរំពឹងថា​នឹង​សម្រេចបាន​លើសទិសដៅ​ដែលបានគ្រោងទុក​ប្រមាណជា​​៦៥៤.០០០តោន​ ។

ទិន្នពីក្រុមប្រឹក្សាកៅស៊ូ​ជាតិ​បង្ហាញថា​ទិន្នផល​សម្រាប់​អំឡុងពេល​១១ខែ​គិត​មក​ត្រឹមខែ​កុម្ភះឆ្នាំ​២០១៧​នេះ​សម្រេចបាន​ចំនួន​៦២២.០០០តោន​រួចមកហើយ​ ។ បរិមាណនេះគឺ​មាន​ចំនួន​ច្រើនជាង​ឆ្នាំមុន​​១៧,៥៨%​ខណៈ​ដែលគ្រានោះ​មាន​ចំនួនតែ​៥២៩.០០០តោនប៉ុណ្ណោះ ។

ភាពមាន​ចន្លោះ​ជាកត្តា​ដែលទទួលបាន​នៅក្នុង​តំបន់​ដាំដុះកៅស៊ូ​ជាច្រើន​ហើយ​វា​ក៏​មានជាប់ពាក់ព័ន្ធ​នឹង​ការ​ធ្វើឲ្យ​ប្រសើរឡើង​នៃ​តម្លៃ​កៅស៊ូ​អាច​ជាលទ្ធផល​ក្នុង​ការ​ផលិត​ឲ្យ​បានល្អប្រសើរ​ក្នុង​អំឡុងពេល​ប៉ុន្មាន​ខែ​ថ្មីៗនេះ ។ មួយវិញទៀត​ការ​ផលិត​កៅស៊ូ​ក្នុងអំឡុងខែ​កុម្ភះ​ឆ្នាំ២០១៧ បានបង្ហាញឲ្យ​ឃើញពី​កំណើន​៥៤%​ឬស្មើនឹង​៥៧.០០០តោន​ធៀបនឹងរយៈ​ពេល​ដូចគ្នា​កាលពីឆ្នាំទៅ​។

តែយ៉ាងណាឥណ្ឌាបាននិងកំពុង​ជួបនិន្នាការ​​ថយចុះ​​ក្នុង​ផ្នែកផលិតកម្ម​កៅស៊ូ​ធម្ម​ជាតិ​ក្នុងអំឡុងពេល​ប៉ុន្មានឆ្នាំមកនេះ​ ដោយសារតែ​បម្រែបម្រួល​នៃអាកាស​ធាតុ​ក៏ដូចជា​កត្តាមួយចំនួនទៀត​។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES