កៅស៊ូ៖ ផលិតកម្មកៅស៊ូធម្មជាតិរបស់ប្រទេសឥណ្ឌាក្នុងឆ្នាំសារពើពន្ធថ្មីនេះត្រូវបានគេរំពឹងថានឹងសម្រេចបានលើសទិសដៅដែលបានគ្រោងទុកប្រមាណជា៦៥៤.០០០តោន ។
ទិន្នពីក្រុមប្រឹក្សាកៅស៊ូជាតិបង្ហាញថាទិន្នផលសម្រាប់អំឡុងពេល១១ខែគិតមកត្រឹមខែកុម្ភះឆ្នាំ២០១៧នេះសម្រេចបានចំនួន៦២២.០០០តោនរួចមកហើយ ។ បរិមាណនេះគឺមានចំនួនច្រើនជាងឆ្នាំមុន១៧,៥៨%ខណៈដែលគ្រានោះមានចំនួនតែ៥២៩.០០០តោនប៉ុណ្ណោះ ។
ភាពមានចន្លោះជាកត្តាដែលទទួលបាននៅក្នុងតំបន់ដាំដុះកៅស៊ូជាច្រើនហើយវាក៏មានជាប់ពាក់ព័ន្ធនឹងការធ្វើឲ្យប្រសើរឡើងនៃតម្លៃកៅស៊ូអាចជាលទ្ធផលក្នុងការផលិតឲ្យបានល្អប្រសើរក្នុងអំឡុងពេលប៉ុន្មានខែថ្មីៗនេះ ។ មួយវិញទៀតការផលិតកៅស៊ូក្នុងអំឡុងខែកុម្ភះឆ្នាំ២០១៧ បានបង្ហាញឲ្យឃើញពីកំណើន៥៤%ឬស្មើនឹង៥៧.០០០តោនធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។
តែយ៉ាងណាឥណ្ឌាបាននិងកំពុងជួបនិន្នាការថយចុះក្នុងផ្នែកផលិតកម្មកៅស៊ូធម្មជាតិក្នុងអំឡុងពេលប៉ុន្មានឆ្នាំមកនេះ ដោយសារតែបម្រែបម្រួលនៃអាកាសធាតុក៏ដូចជាកត្តាមួយចំនួនទៀត។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា