Thursday, November 28, 2024
Homeព័ត៌មានអន្តរជាតិលោកលី​​ថាចិន​​មិន​កំពុង​ធ្វើ​យោ​ធូនីយ​កម្មនៅ​សមុទ្រ​ចិនខាងត្បូង

លោកលី​​ថាចិន​​មិន​កំពុង​ធ្វើ​យោ​ធូនីយ​កម្មនៅ​សមុទ្រ​ចិនខាងត្បូង

សមុទ្រចិនខាងត្បូង៖ នាយករដ្ឋមន្ត្រី​ចិន​លោក Li Keqiang បានថ្លែងនៅថ្ងៃសុក្រ​នេះ​ថា​ចិន​មិន​កំពុង​ធ្វើ​យោធូនីយកម្ម​នៅ​សមុទ្រ​ចិន​ខាងត្បូងឡើយ​ បើទុក​ជា​លោក​ទទួលស្គាល់ថា​ឧបករណ៍​ការពារ​នៅតាមបណ្តាកោះ​លើ​ដែនទឹកជម្លោះ​ត្រូវបានដាក់​នៅទីនោះ​ដើម្បី​រក្សា​សេរីភាព​នៃកា​រធ្វើនាវាចរណ៍យ៉ាងណាក្តី ។

ចិន​បានរងការរិះគន់ពី​សំណាក់អន្តរជាតិ​ចំពោះសំណង់​ទ្រង់ទ្រាយធំនៅក្នុង​សមុទ្រចិនខាងត្បូង​ ថ្វីត្បិតតែ​លោក Li បានថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ក្នុង​ប្រទេស​អូស្ត្រាលី​ជុំវិញការអភិវឌ្ឍ​នៅទីនោះ​គឺសម្រាប់​បម្រើឲ្យ​វត្ថុបំណង​នៃ​ជនស៊ីវិល​តែក្តី ។

លោក Li បានបន្តថាកា​រអភិវឌ្ឍ​កោះថ្មប៉ប្រះទឹក និងប្រជុំកោះនានា​របស់ចិន​​គឺជា​បឋម​សម្រាប់បម្រើឲ្យ​វត្ថុបំណង​នៃជនស៊ីវិល​ ហើយ​បើ​ទោះ​ជា​នៅទីនោះ​មាន​ឧបករណ៍​ក៏ដូចយុទ្ធោបករណ៍​ការពារ​ជាតិ​យ៉ាងណាក៏ដោយ ក៏​វា​សម្រាប់​រក្សា​នូវ​សេរីភាពនៃការ​ធ្វើនាវា​ចរណ៍​។

សូមបញ្ជាក់ថា​សហរដ្ឋអាមេរិក​បានវាយតម្លៃថា​រដ្ឋាភិបាលក្រុងប៉េកាំង​បាន​សាងសង់បន្ថែម​នូវ​ផ្ទៃដី​ជាង​១.៣០០ហិចតា​នៅលើ​តំបន់​សំខាន់ៗមួយក្នុង​សមុទ្រ​ចិនខាងត្បូង​ជាង៣ឆ្នាំមកនេះ ដូចជាការសង់​កំពង់ផែ ​​ផ្លូវរត់​របស់​យន្តហោះ ព្រលានយន្តហោះ និង​ឧបករណ៍​ទូរគមនាគមន៍ជាដើម​។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

RELATED ARTICLES