Wednesday, November 27, 2024
Homeសេដ្ឋកិច្ចសាកលលោកប្រាក់​​ចំណូល​​របស់​​កសិករ​​​វៀតណាម​​ធ្លាក់ចុះ​​៧​​ដង​ក្នុង​​អំឡុង​ពេល​​១​០ឆ្នាំ​នេះ

ប្រាក់​​ចំណូល​​របស់​​កសិករ​​​វៀតណាម​​ធ្លាក់ចុះ​​៧​​ដង​ក្នុង​​អំឡុង​ពេល​​១​០ឆ្នាំ​នេះ

កសិកម្ម៖ វៀតណាមដែលជា​អ្នក​នាំចេញអង្ករធំជាងគេ​បំផុត​ទី​២​លើពិភពលោក​ កំពុង​ប្រឈមនិងការប្រកួតប្រជែង​ដ៏​ធំ ។ ប្រាក់ចំណូល​របស់​កសិករ​បាន​ធ្លាក់ចុះ​៧លើកមកហើយ​ក្នុងរយៈ​ពេល​១០ឆ្នាំមកនេះ ខណៈ​ការ​នាំចេញអង្ករ​ប្រឈម​នឹងឧបសគ្គមួយចំនួន​ដែលរៀបចំ​ឡើង​ដោយ​បណ្តាប្រទេស​នាំចូល ។

ជាមួយនិង​ទិន្នផលអង្ករ​៤លានតោន​ An Giang គឺជា​ផលិតករ​អង្ករ​ធំជាងគេ​បំផុត​ក្នុង​ចំណោម​ខេត្ត​ចំនួន​១៣​ក្នុង​ដងទន្លេមេគង្គ​ Delta ។ បើទុក​ជា​ទិន្នផល​សម្រេច​បាន​ក្នុងកម្រិត​ខ្ពស់យ៉ាងណាក្តី​ ក៏​គុណភាព​មាន​កម្រិត​ទាប​ដដែល ។

នេះគឺ​ស្ថានការណ៍​ទូទៅ​​នៃផលិតកម្ម​អង្ករ​ក្នុង​តំបន់​ដងទន្លេមេគង្គ Delta ដែល​បច្ចុប្បន្ន​​​​​ផលិត​បាន​៩០%​នៃ​អង្ករនាំចេញ​សរុប​របស់​វៀតណាម​។ បញ្ហា​ជាច្រើន​ដែល​ប្រឈម​មុខ​នៅ​តំបន់​នោះ​គឺអាច​នឹង​នាំឲ្យ​ទទួលរងនូវភាពអវិជ្ជមាន​ជាមួយនិង​ឧបសគ្គនៃ​បច្ចេកទេសនិង​ការការពារនិយម​ដែល​ត្រូវបាន​បង្កើត​ឡើង​ដោយ​ទីផ្សារ​នាំចូល ។

ទោះជាយ៉ាងណានាយករដ្ឋមន្ត្រី​វៀតណាមលោក Nguyen Xuan Phuc បាន​ថ្លែង​នៅក្នុង​សន្និសិទ​ស្តីពីការពិភាក្សា​រកដំណោះស្រាយ​លើ​ការ​អភិវឌ្ឍ​ផលិតកម្ម​អង្ករ​នៅ​ក្នុងតំបន់​ទន្លេមេគង្គ​ Delta ថា​តើ​មូលហេតុអ្វី​បានជា​ប្រទេស​កម្ពុជា​នៅតែ​មាន​យីហោ​អង្ករ​ល្អ​នៅលើសាកលលោក​​ដដែល បើទុកជាកម្ពុជាចាប់ផ្តើម​នាំ​ចេ​ញ​ក្រោយ​វៀតណាម​១៥ឆ្នាំ​? ចំណែកអ្នកវិភាគ​បាន​និយាយថា​បញ្ហា​ធំរបស់​វៀត​ណាមមាន​ពីរ​គឺ​១ បញ្ហា​ទាក់ទង​នឹង​នីតិវិធីរដ្ឋបាល ទី​២វៀតណាម​កំពុង​ប្រកួ​ត​ប្រជែងជាមួយនិង​បណ្តាប្រទេស​នាំចេញ​ជាច្រើន​លើទីផ្សារ​ពិភពលោក​​។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES