កសិកម្ម៖ វៀតណាមដែលជាអ្នកនាំចេញអង្ករធំជាងគេបំផុតទី២លើពិភពលោក កំពុងប្រឈមនិងការប្រកួតប្រជែងដ៏ធំ ។ ប្រាក់ចំណូលរបស់កសិករបានធ្លាក់ចុះ៧លើកមកហើយក្នុងរយៈពេល១០ឆ្នាំមកនេះ ខណៈការនាំចេញអង្ករប្រឈមនឹងឧបសគ្គមួយចំនួនដែលរៀបចំឡើងដោយបណ្តាប្រទេសនាំចូល ។
ជាមួយនិងទិន្នផលអង្ករ៤លានតោន An Giang គឺជាផលិតករអង្ករធំជាងគេបំផុតក្នុងចំណោមខេត្តចំនួន១៣ក្នុងដងទន្លេមេគង្គ Delta ។ បើទុកជាទិន្នផលសម្រេចបានក្នុងកម្រិតខ្ពស់យ៉ាងណាក្តី ក៏គុណភាពមានកម្រិតទាបដដែល ។
នេះគឺស្ថានការណ៍ទូទៅនៃផលិតកម្មអង្ករក្នុងតំបន់ដងទន្លេមេគង្គ Delta ដែលបច្ចុប្បន្នផលិតបាន៩០%នៃអង្ករនាំចេញសរុបរបស់វៀតណាម។ បញ្ហាជាច្រើនដែលប្រឈមមុខនៅតំបន់នោះគឺអាចនឹងនាំឲ្យទទួលរងនូវភាពអវិជ្ជមានជាមួយនិងឧបសគ្គនៃបច្ចេកទេសនិងការការពារនិយមដែលត្រូវបានបង្កើតឡើងដោយទីផ្សារនាំចូល ។
ទោះជាយ៉ាងណានាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានថ្លែងនៅក្នុងសន្និសិទស្តីពីការពិភាក្សារកដំណោះស្រាយលើការអភិវឌ្ឍផលិតកម្មអង្ករនៅក្នុងតំបន់ទន្លេមេគង្គ Delta ថាតើមូលហេតុអ្វីបានជាប្រទេសកម្ពុជានៅតែមានយីហោអង្ករល្អនៅលើសាកលលោកដដែល បើទុកជាកម្ពុជាចាប់ផ្តើមនាំចេញក្រោយវៀតណាម១៥ឆ្នាំ? ចំណែកអ្នកវិភាគបាននិយាយថាបញ្ហាធំរបស់វៀតណាមមានពីរគឺ១ បញ្ហាទាក់ទងនឹងនីតិវិធីរដ្ឋបាល ទី២វៀតណាមកំពុងប្រកួតប្រជែងជាមួយនិងបណ្តាប្រទេសនាំចេញជាច្រើនលើទីផ្សារពិភពលោក។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា