Thursday, November 28, 2024
Homeព័ត៌មានអន្តរជាតិកងកុម្ម៉ង់ដូ បង់ក្លាដែស​​​ផ្តាច់​ជីវិត​អាយសុីស​​២នាក់​ក្នុង​​​សម្បុក​លាក់​ខ្លួន

កងកុម្ម៉ង់ដូ បង់ក្លាដែស​​​ផ្តាច់​ជីវិត​អាយសុីស​​២នាក់​ក្នុង​​​សម្បុក​លាក់​ខ្លួន

បង់ក្លាដែស៖ កងកុម្ម៉ង់ដូ​របស់កងទ័ពបង់ក្លាដែស​បានបាញ់​សម្លាប់​ជនសង្ស័យ​​​​ជា​ក្រុមជ្រុលនិយម​រដ្ឋអ៊ីស្លាម​ពីរនាក់​នៅកន្លែងលាក់ខ្លួនមួយ​របស់​ពួកគេ​ក្នុង​ភាគ​​ឦសាន​ប្រទេស​កាលពីថ្ងៃអាទិត្យ មួយថ្ងៃបន្ទាប់ពី​មនុស្ស​៦នាក់​បាន​ស្លាប់បាត់​បង់​ជីវិត​ក្នុង​ការ​បំផ្ទុះគ្រាប់បែកពីសំណាក់ក្រុមនេះ​។

លោកឧត្តមសេនីយ៍ត្រី​ Fakhrul Ahsan បានថ្លែង​ប្រាប់អ្នកសារព័ត៌មាន​ក្នុង​ទីក្រុង Sylhet ថា​កងកុម្ម៉ង់ដូរបស់យើង​អាចគ្រប់​គ្រងបាន​យុទ្ធជន​ពីរនាក់​របស់​ក្រុម​ភេរវករ​ប្រកបដោយប្រសិទ្ធភាព​។ យើង​អាច​អះអាងបាន​ថា​អ្នកទាំងពីរនោះ​ត្រូវបាន​បាញ់​សម្លាប់​នៅនឹងកន្លែងកើតផ្ទាល់តែម្តង ។

លោកបន្តថា​កងកម្លាំងពិសេស​យើង​មានប្រដាប់ដោយ​អាវុធ​បំពាក់មកជាមួយ​ដោយឧបករណ៍បាញ់​គ្រាប់រុក្កែត​ក៏ដូចជា​កាំភ្លើង​រ៉ាហ្វាល់​និង​បានបាញ់​សំដៅ​ចំ​ជនអត្ត​ឃាត​ដែលមា​ន​គ្រឿង​ផ្ទុះជាប់ខ្លួន​​​នៅ​ត្រង់​ជាន់ផ្ទាល់​ដី​នៃអគារ​កម្ពស់​៥ជាន់​មួយ​ ។ ក្រោយមក​ជនអត្ត​ឃាត​ដែលមាន​ពាក់គ្រឿង​ផ្ទុះជាប់ខ្លួន​ក៏បាន​ស្លា​ប់​បាត់បង់ជីវិត​នៅពេល​កងកម្លាំងយើងបាញ់​ត្រូវនិង​ផ្ទុះគ្រឿងផ្ទុះនោះ​តែម្តង​។

ទោះជាយ៉ាងណា​​លោកឧត្តមសេនីយ៍ Ahsan បានថ្លែងថា​ប្រតិបត្តិការ​នេះ​បាន​និង​កំពុង​បន្ត​ធ្វើឡើងនៅឡើយ​ដោយសារតែ​មាន​បក្ស​ពួករបស់ក្រុមភេរវក​ជាច្រើន​នាក់​ដែលប្រដាប់ដោយអាវុធ​និង​គ្រឿងផ្ទុះ​នៅតែ​លាក់​ខ្លួន​ក្នុង​អគារ​ដែល​ពួកគេទុកសម្រាប់​កែច្នៃគ្រឿងផ្ទុះដដែល ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

RELATED ARTICLES