Wednesday, November 27, 2024
Homeសេដ្ឋកិច្ចសាកលលោកការលក់​ផ្ទះថ្មី​​ក្នុងទី​ក្រុង​សៀងហៃ​កើនឡើង​​ជាថ្មី​ម្តងទៀត

ការលក់​ផ្ទះថ្មី​​ក្នុងទី​ក្រុង​សៀងហៃ​កើនឡើង​​ជាថ្មី​ម្តងទៀត

អចលនទ្រព្យ៖ ទិន្នន័យឧស្សាហកម្ម​បង្ហាញថា​ការប្រសើរឡើង​វិញ​នៃផ្លូវចិត្ត​របស់​អតិថិជនក្នុងការ​សម្រេចចិត្ត​ទិញ​លំ​នៅឋាន​បានបន្ត​កើតមាន​ក្នុង​ក្រុង​សៀងហៃប្រទេស​ចិន​កាលពីសប្តាហ៍មុន​ ប៉ុន្តែ​កម្លាំង​រុញច្រាន​នៅលើ​ទីផ្សារ​​នៅតែ​មាន​សភាព​មិន​សូវ​ភ្លឺស្វាង​ដដែល ។

ក្រុមហ៊ុន​ផ្តល់ប្រឹក្សាផ្នែកអចលនទ្រព្យ Shanghai Centaline Property Consultants Co បាន​ឲ្យ​ដឹង​នៅក្នុង​របាយការណ៍​មួយថា​តំបន់​ឬទីតាំង​​សំណង់​ផ្ទះ​ថ្មី​ដែល​លក់​ដាច់​ គឺមិនរាប់បញ្ចូល​លំនៅឋាន​តម្លៃសមរម្យ​ដែល​គាំទ្រ​មូលនិធិ​ដោយ​រដ្ឋា​ភិបា​ល​បានកើនឡើង​១០,៣% ឬស្មើនឹង​១៨០.០០០​ម៉ែត្រ​ក្រឡា​ក្នុងអំឡុងពេល​​មួយ​សប្តាហ៍​ដែល​បញ្ចប់​​ទៅ​កាលពីថ្ងៃអាទិត្យ ។

សង្កាត់ឆ្ងាយពី​មជ្ឈមណ្ឌល​ក្រុង Jiading បាននាំមុខ​សង្កាត់​ផ្សេងៗ​ក្នុងអំឡុង​ពេល​ប៉ុន្មានសប្តាហ៍​នេះ​ខណៈ​ដែល​​លំនៅឋាន​ទំហំ​៣៥.០០០​ម៉ែត្រក្រឡា​ត្រូវបាន​លក់ចេញ ។

​មន្ត្រីគ្រប់គ្រង​ជាន់​ខ្ពស់​ផ្នែកស្រាវជ្រាវ​របស់​ក្រុមហ៊ុន Centaline លោក Lu Wenxi បាន​ថ្លែងថា​ថ្វីបើ​ផ្លូវ​ចិត្ត​របស់​អ្នក​ទិញ​លំនៅឋាន​មាន​សភាព​ប្រសើរ​ឡើងវិញ​ក្នុង​អំឡុងពេល​ពីរសប្តាហ៍ជាប់គ្នា​មកនេះ​ ក៏​រហូតមកដល់​ពេល​នេះ​វា​ស្ថិតក្នុង​កម្រិត​ខ្ពស់​ជាថ្មីម្តងទៀត​ដដែល។ ទន្ទឹមនិងនេះ​កម្លាំងរុញ​ច្រាន​ជា​ទូទៅ​គឺនៅ​តែ​មាន​ភាព​ស្ពឹក​ស្រពន់​ជាក់ស្តែង​គិត​ចាប់តាំងពី​ដើមខែ​រហូតដល់សប្តាហ៍នេះ​ទីផ្សារ​លក់​​លំនៅឋានថ្មី​ក្នុងទីក្រុងសៀងហៃ​សម្រេចបាន​ក្នុងរង្វង់​៥៤០.០០០​ម៉ែត្រ ដែលវា​ជាការ​រើបឡើងវិញគួរឲ្យ​កត់សម្គាល់​ក្នុង​ឆ្នាំ​នេះ​។

លោក Lu បានព្យាករទុកថា​ការលក់​ប្រចាំសប្តាហ៍​គួរតែបន្ត​កើនឡើង​ស្របតាម​ការ​ផ្គត់ផ្គង់​លំនៅឋានថ្មី​ត្រូវបានគេមើលឃើញ​ពី​កំណើន​ពីរសប្តាហ៍ក្រោយ ។

គួរបញ្ជាក់ថា​តម្លៃ​លក់ចេញ​ផ្ទះថ្មីជាមធ្យម​​កាលពីសប្តាហ៍មុន​បានកើនឡើង​៣,៦%​​ឬស្មើនឹង​៤៧.៥២១យន់​(៦.៩១៧ដុល្លារ​ក្នុងមួយម៉ែត្រក្រឡា​។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

 

 

RELATED ARTICLES