អចលនទ្រព្យ៖ ទិន្នន័យឧស្សាហកម្មបង្ហាញថាការប្រសើរឡើងវិញនៃផ្លូវចិត្តរបស់អតិថិជនក្នុងការសម្រេចចិត្តទិញលំនៅឋានបានបន្តកើតមានក្នុងក្រុងសៀងហៃប្រទេសចិនកាលពីសប្តាហ៍មុន ប៉ុន្តែកម្លាំងរុញច្រាននៅលើទីផ្សារនៅតែមានសភាពមិនសូវភ្លឺស្វាងដដែល ។
ក្រុមហ៊ុនផ្តល់ប្រឹក្សាផ្នែកអចលនទ្រព្យ Shanghai Centaline Property Consultants Co បានឲ្យដឹងនៅក្នុងរបាយការណ៍មួយថាតំបន់ឬទីតាំងសំណង់ផ្ទះថ្មីដែលលក់ដាច់ គឺមិនរាប់បញ្ចូលលំនៅឋានតម្លៃសមរម្យដែលគាំទ្រមូលនិធិដោយរដ្ឋាភិបាលបានកើនឡើង១០,៣% ឬស្មើនឹង១៨០.០០០ម៉ែត្រក្រឡាក្នុងអំឡុងពេលមួយសប្តាហ៍ដែលបញ្ចប់ទៅកាលពីថ្ងៃអាទិត្យ ។
សង្កាត់ឆ្ងាយពីមជ្ឈមណ្ឌលក្រុង Jiading បាននាំមុខសង្កាត់ផ្សេងៗក្នុងអំឡុងពេលប៉ុន្មានសប្តាហ៍នេះខណៈដែលលំនៅឋានទំហំ៣៥.០០០ម៉ែត្រក្រឡាត្រូវបានលក់ចេញ ។
មន្ត្រីគ្រប់គ្រងជាន់ខ្ពស់ផ្នែកស្រាវជ្រាវរបស់ក្រុមហ៊ុន Centaline លោក Lu Wenxi បានថ្លែងថាថ្វីបើផ្លូវចិត្តរបស់អ្នកទិញលំនៅឋានមានសភាពប្រសើរឡើងវិញក្នុងអំឡុងពេលពីរសប្តាហ៍ជាប់គ្នាមកនេះ ក៏រហូតមកដល់ពេលនេះវាស្ថិតក្នុងកម្រិតខ្ពស់ជាថ្មីម្តងទៀតដដែល។ ទន្ទឹមនិងនេះកម្លាំងរុញច្រានជាទូទៅគឺនៅតែមានភាពស្ពឹកស្រពន់ជាក់ស្តែងគិតចាប់តាំងពីដើមខែរហូតដល់សប្តាហ៍នេះទីផ្សារលក់លំនៅឋានថ្មីក្នុងទីក្រុងសៀងហៃសម្រេចបានក្នុងរង្វង់៥៤០.០០០ម៉ែត្រ ដែលវាជាការរើបឡើងវិញគួរឲ្យកត់សម្គាល់ក្នុងឆ្នាំនេះ។
លោក Lu បានព្យាករទុកថាការលក់ប្រចាំសប្តាហ៍គួរតែបន្តកើនឡើងស្របតាមការផ្គត់ផ្គង់លំនៅឋានថ្មីត្រូវបានគេមើលឃើញពីកំណើនពីរសប្តាហ៍ក្រោយ ។
គួរបញ្ជាក់ថាតម្លៃលក់ចេញផ្ទះថ្មីជាមធ្យមកាលពីសប្តាហ៍មុនបានកើនឡើង៣,៦%ឬស្មើនឹង៤៧.៥២១យន់(៦.៩១៧ដុល្លារក្នុងមួយម៉ែត្រក្រឡា។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា