Wednesday, November 27, 2024
Homeសេដ្ឋកិច្ចសាកលលោកGDP របស់​កូរ៉េ​កើន​តិចតួច​ខណៈ​ចំណូល​ប្រជាជនម្នាក់​​ក្រោម៣ម៉ឺនដុល្លារ​

GDP របស់​កូរ៉េ​កើន​តិចតួច​ខណៈ​ចំណូល​ប្រជាជនម្នាក់​​ក្រោម៣ម៉ឺនដុល្លារ​

កូរ៉េខាងត្បូង៖ ទិន្នន័យ​របស់ធនាគារកូរ៉េ​បង្ហាញថា​កំណើន​សេដ្ឋកិច្ច​ប្រចាំឆ្នាំ​របស់​កូរ៉េខាងត្បូង​ប្រសើរឡើង​ជាងឆ្នាំ​ចាស់​បន្តិច​ប្រមាណជា​២,៨%​ ប៉ុន្តែ​ប្រាក់​ចំណូល​ក្នុង​មនុស្ស​ម្នាក់​របស់ប្រជាជាតិ​មួយនេះ​គឺ​នៅតែ​ស្ថិតក្រោម​៣ម៉ឺនដុល្លារ​ដដែល ។

យោងតាមធនាគារកណ្តាល​ ផលិតផលក្នុងស្រុកសរុប(GDP)ជាក់លាក់​ក្នុង​មនុ​ស្ស​​ម្នាក់​កើនឡើង​២,៨%​ក្នុង​ឆ្នាំ​២០១៦ ធៀបនឹង​ឆ្នាំទៅកើន០,១ពិន្ទុ​ពី​ឆ្នាំមុន​ដែ​ល​​មាន​អត្រា​២,៧%​ ដោយ​សារតែ​ការចំណាយ​ផ្នែក​សាងសង់​ច្រើន​ជាងគេ​ការ​រំពឹងទុក​ក្នុង​ត្រីមាសទី​៤ ។

លោក Chung Kyu-il អគ្គនាយកនៃអគ្គនាយកដ្ឋាន​ស្ថិតិ​សេដ្ឋកិច្ច​របស់​ធនាគារ​កណ្តាល​កូរ៉េខាងត្បូង​បានថ្លែងថាកាលពីមុន​យើង​មានក្តី​រំពឹងថា​ការចំណាយ​លើ​ផ្នែកសាងសង់​ក្នុងត្រីមាសទី​៤នឹងមិន​មានលក្ខណៈ​ល្អឡើយ ។ ប៉ុន្តែ​នៅពេល​ដែល​ស្ថិតិ​​សម្រាប់ខែធ្នូ​ចេញមក​ បង្ហាញថា​វាមាន​កម្រិត​ថយចុះ​តិចជាងការ​រំពឹងទុក​ទៅវិញ ។

ទិន្នន័យបង្ហាញថា​ក្នុងអំឡុងត្រីមាសទី​៤​ GDP របស់កូរ៉េខាងត្បូង​ពង្រីកបាន​២,៤%​ធៀបនឹង​ឆ្នាំមុន ដែលមាន​កម្រិ​តលឿនជាង​ការ​វាយតម្លៃទុក​២,៣%​កា​ល​ពី​ខែ​មករាទៅទៀត​។ ការចំណាយ​ផ្នែកសាងសង់​បានកើនឡើង​១០,៧%​ក្នុង​ឆ្នាំ​២០១៦​ធៀបនឹង​ឆ្នាំមុន ។ ចំណែកការចំណាយ​របស់រដ្ឋាភិបាល​បានកើនឡើង​៤,៣%​ឆ្នាំនេះក៏បានជួយ​ដល់​​កំណើនសេដ្ឋកិច្ច​ផងដែរ ។

គួរកត់សម្គាល់ថា​កំណើន​ខ្សោយ​បាននាំឲ្យ​ប្រាក់​ចំណូល​ក្នុងប្រជាជនម្នាក់​រប​ស់​កូរ៉េ​ខាងត្បូង​នៅតែស្ថិតក្រោម​កម្រិត​៣ម៉ឺនដុល្លារ​អស់រយៈ​ពេល​១០ឆ្នាំ​មក​នេះ​គិតចាប់តាំងពីពលរដ្ឋប្រទេស​នេះ​ធ្លាប់រកចំណូលបាន​លើសពី២​ម៉ឺន​ដុល្លារ​ក្នុង​មួយនាក់ក្នុងឆ្នាំ​២០០៦​។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES