កូរ៉េខាងត្បូង៖ ទិន្នន័យរបស់ធនាគារកូរ៉េបង្ហាញថាកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំរបស់កូរ៉េខាងត្បូងប្រសើរឡើងជាងឆ្នាំចាស់បន្តិចប្រមាណជា២,៨% ប៉ុន្តែប្រាក់ចំណូលក្នុងមនុស្សម្នាក់របស់ប្រជាជាតិមួយនេះគឺនៅតែស្ថិតក្រោម៣ម៉ឺនដុល្លារដដែល ។
យោងតាមធនាគារកណ្តាល ផលិតផលក្នុងស្រុកសរុប(GDP)ជាក់លាក់ក្នុងមនុស្សម្នាក់កើនឡើង២,៨%ក្នុងឆ្នាំ២០១៦ ធៀបនឹងឆ្នាំទៅកើន០,១ពិន្ទុពីឆ្នាំមុនដែលមានអត្រា២,៧% ដោយសារតែការចំណាយផ្នែកសាងសង់ច្រើនជាងគេការរំពឹងទុកក្នុងត្រីមាសទី៤ ។
លោក Chung Kyu-il អគ្គនាយកនៃអគ្គនាយកដ្ឋានស្ថិតិសេដ្ឋកិច្ចរបស់ធនាគារកណ្តាលកូរ៉េខាងត្បូងបានថ្លែងថាកាលពីមុនយើងមានក្តីរំពឹងថាការចំណាយលើផ្នែកសាងសង់ក្នុងត្រីមាសទី៤នឹងមិនមានលក្ខណៈល្អឡើយ ។ ប៉ុន្តែនៅពេលដែលស្ថិតិសម្រាប់ខែធ្នូចេញមក បង្ហាញថាវាមានកម្រិតថយចុះតិចជាងការរំពឹងទុកទៅវិញ ។
ទិន្នន័យបង្ហាញថាក្នុងអំឡុងត្រីមាសទី៤ GDP របស់កូរ៉េខាងត្បូងពង្រីកបាន២,៤%ធៀបនឹងឆ្នាំមុន ដែលមានកម្រិតលឿនជាងការវាយតម្លៃទុក២,៣%កាលពីខែមករាទៅទៀត។ ការចំណាយផ្នែកសាងសង់បានកើនឡើង១០,៧%ក្នុងឆ្នាំ២០១៦ធៀបនឹងឆ្នាំមុន ។ ចំណែកការចំណាយរបស់រដ្ឋាភិបាលបានកើនឡើង៤,៣%ឆ្នាំនេះក៏បានជួយដល់កំណើនសេដ្ឋកិច្ចផងដែរ ។
គួរកត់សម្គាល់ថាកំណើនខ្សោយបាននាំឲ្យប្រាក់ចំណូលក្នុងប្រជាជនម្នាក់របស់កូរ៉េខាងត្បូងនៅតែស្ថិតក្រោមកម្រិត៣ម៉ឺនដុល្លារអស់រយៈពេល១០ឆ្នាំមកនេះគិតចាប់តាំងពីពលរដ្ឋប្រទេសនេះធ្លាប់រកចំណូលបានលើសពី២ម៉ឺនដុល្លារក្នុងមួយនាក់ក្នុងឆ្នាំ២០០៦។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា