ន័រវែស៖ កាសែត Aftenposten បានរាយការណ៍កាលពីថ្ងៃអង្គារថាក្រសួងអប់រំន័រវែសបានវាយតម្លៃថាន័រវែសខាងជើងនឹងត្រូវការគ្រូបង្រៀនយ៉ាងតិច៤.០០០នាក់ដើម្បីមកជំនួសគ្រូនិងអ្នកអត់ជំនាញដែលគ្រោងចូលនិវត្តន៍ក្នុងរយៈពេល១០ឆ្នាំក្រោយ។
របាយការណ៍ឲ្យដឹងទៀតថាថ្វីបើតួលេខសរុបនៃគ្រូដែលខ្វះនៅតំបន់នោះបានថយចុះបន្តិចម្តងៗក្នុងអំឡុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ ក្រសួងសាមីមានក្តីបារម្ភនៅតំបន់ន័រវែសខាងជើង។
ការប្រកួតប្រជែងស្ថិតក្នុងកម្រិតសមាមាត្រនៃកម្មករអត់ជំនាញក្នុងតំបន់ន័រវែសខាងជើងខ្ពស់ជាងតំបន់ផ្សេងៗក្នុងប្រទេសនេះ ហើយវាក៏ជាបញ្ហាកាន់តែធំជាមួយនិងការបំពេញបន្ថែមនូវទីកន្លែងសិក្សាទៀតផង ។
រដ្ឋមន្ត្រីអប់រំនិងស្រាវជ្រាវលោក Torbjorn Roe Isaksen បានថ្លែងថាវាពិតជាមានភាពចាំបាច់ចំពោះសកម្មភាពរបស់រដ្ឋាភិបាលដើម្បីបំពេញនុវការខ្វះខាតគ្រូបង្រៀនក្នុងតំបន់៣របស់ន័រវែសរួមមាន Nordland , Troms និង Finnmark លោកនឹងធ្វើទស្សនកិច្ចតំបន់ទាំងនោះសប្តាហ៍នេះ ។
ទោះជាយ៉ាងណាលោក Isaksen បានថ្លែងប្រាប់កាសែត Aftenposten ខ្ញុំចង់ដឹងថាវិធានការណ៍ប្រភេទណាដែលពួកគេជឿជាក់ថានឹងអាចបំពេញភាពខ្វះចន្លោះនេះបាន។ វាអាចជាអ្វីដែលមកពីការជ្រើសរើសអាហាររូបករណ៍បន្ថែមក៏ថាបាន។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា