Thursday, November 28, 2024
Homeព័ត៌មានអន្តរជាតិន័រវែស ខាងជើង ត្រូវការ ​គ្រូថ្មី៤ពាន់នាក់​

ន័រវែស ខាងជើង ត្រូវការ ​គ្រូថ្មី៤ពាន់នាក់​

ន័រវែស៖ កាសែត Aftenposten បានរាយការណ៍កាលពីថ្ងៃអង្គារថា​ក្រសួងអប់​រំ​ន័រវែស​បាន​វាយ​តម្លៃ​ថា​ន័រវែសខាងជើង​នឹង​ត្រូវការ​គ្រូបង្រៀន​យ៉ាងតិច​៤.០០០​នាក់​​ដើម្បី​មកជំនួស​គ្រូនិងអ្នក​​អត់ជំនាញ​ដែល​គ្រោងចូលនិវត្តន៍​ក្នុង​រយៈ​ពេល​១០ឆ្នាំក្រោយ​។

របាយការណ៍ឲ្យ​ដឹងទៀតថា​ថ្វីបើ​តួលេខសរុប​នៃ​គ្រូដែលខ្វះ​នៅ​តំបន់​នោះ​បាន​ថយចុះ​បន្តិចម្តងៗ​ក្នុងអំឡុងពេល​ប៉ុន្មានឆ្នាំថ្មីៗនេះ ក្រសួង​សាមី​មានក្តីបារម្ភ​​​នៅតំបន់​ន័រវែសខាងជើង​។

ការប្រកួតប្រជែង​ស្ថិតក្នុង​កម្រិតសមាមាត្រនៃកម្មករ​អត់ជំនាញ​ក្នុង​តំបន់ន័រវែស​ខាងជើង​ខ្ពស់ជាង​តំបន់​ផ្សេងៗក្នុងប្រទេស​នេះ ហើយវាក៏ជា​បញ្ហា​កាន់តែធំ​ជា​មួ​យ​និង​ការ​បំពេញបន្ថែមនូវ​ទីកន្លែងសិក្សាទៀតផង ។

រដ្ឋមន្ត្រីអប់រំ​និង​ស្រាវជ្រាវលោក Torbjorn Roe Isaksen បានថ្លែងថា​វាពិតជា​មាន​ភាព​ចាំបាច់​ចំពោះ​សកម្មភាព​របស់រដ្ឋាភិបាល​ដើម្បី​បំពេញ​នុវ​ការខ្វះខាត​គ្រូបង្រៀន​ក្នុង​តំបន់​៣​របស់ន័រវែសរួមមាន Nordland , Troms និង Finnmark លោកនឹងធ្វើទស្សនកិច្ច​តំបន់ទាំងនោះ​សប្តាហ៍នេះ ។

ទោះជាយ៉ាងណាលោក Isaksen បានថ្លែងប្រាប់​កាសែត Aftenposten ​ខ្ញុំ​ចង់​ដឹងថា​វិធានការណ៍​ប្រភេទណា​ដែលពួកគេ​ជឿជាក់ថា​នឹង​អាច​បំពេញ​ភាពខ្វះ​ចន្លោះ​នេះ​​បាន​។ វា​អាច​ជា​អ្វី​ដែលមកពី​ការជ្រើសរើសអាហាររូបករណ៍បន្ថែមក៏ថាបាន​។

​ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES