Wednesday, November 27, 2024
Homeសេដ្ឋកិច្ចសាកលលោកថៃរំពឹង​​បង្កើន​ប្រាក់​ចូល​ពី​វិស័យ​ទេសច​រណ៍​​​៩%​​ក្នុងត្រី​មាស​ទី​១

ថៃរំពឹង​​បង្កើន​ប្រាក់​ចូល​ពី​វិស័យ​ទេសច​រណ៍​​​៩%​​ក្នុងត្រី​មាស​ទី​១

ទេសចរណ៍៖ ប្រាក់ចំណូលរបស់ថៃ​ដែលទទួលបានពីវិស័យទេសចរណ៍​ក្នុង​អំ​ឡុង​ត្រីមាសទី​១​ឆ្នាំនេះ​ត្រូវបាន​គេរំពឹងថា​នឹង​សម្រេចបាន​ចំនួន​៧៣៤​ប៊ី​លាន​បាត​ ដែលគេកត់សម្គាល់ថា​កើនឡើង​៩%​ធៀបនឹង​ឆ្នាំទៅ ។

ប្រធានអាជ្ញាធរទេសចរណ៍​ថៃ​​លោក Yuthasak Supasorn បាន​ថ្លែងថា​បច្ចុប្បន្ន​អង្គ​ភាព​របស់​លោក​​​មានក្តីរំពឹងថា​នឹង​ទាញយកប្រាក់ចំណូលពី​វិស័យ​ទេសចរណ៍​បាន​ចំនួន​៧៣៤​ប៊ីលានបាត​ក្នុងត្រីមាស​ដំបូងនៃឆ្នាំ​២០១៧នេះ ។

ទំហំចំណូលនៃការគ្រោងទុកនេះត្រូវបានស្រូបយក​ចំនួន៤៩០​ប៊ីលានបាត​ពី​​បរិមាណ​ទឹកប្រាក់​ចំនួន​៩,២ប៊ីលានបាត​ដែលថៃ​ទទួលបានពី​ភ្ញៀវទេសចរ​បរ​ទេស​មកទស្សនាថៃ​ ។ ជាមួយគ្នានោះដែរ​បរិមាណ​ភ្ញៀវទេសចរបរទេស​​កើន​ឡើង​នៅ​គ្រប់ទីផ្សារ​ក្នុងនោះមាន​​ កំណើន១៨%​នៅ​អាស៊ីខាងកើត​ ១៥%​អាមេរិក ៨%​អឺរ៉ុបនិង​៧%​ក្នុងទីផ្សារ​តំបន់​មជ្ឈិមបូព៌ា ។

សកម្មភាព​ក្នុង​វិស័យទេសចរណ៍​ពី​ភ្ញៀវ​ក្នុង​ស្រុក​៣២,៥លាននាក់​ក្នុង​មួយ​លើក​ថៃ​ប្រមូលចំណូល​បាន​២៤០ប៊ីលានបាត​ កើនឡើង​១២%​ពីមួយឆ្នាំទៅមួយ​ឆ្នាំ​។

អាជ្ញាធរទេសចរណ៍ថៃ​កំពុង​រំពឹងថា​ថៃ​នឹង​ស្រូប​បាន​ប្រាក់ចំណូល​ចំនួន​៦៣០​ប៊ី​លានបាត​ក្នុងត្រីមាស​ទី​២​ដែលនឹង​កើនឡើង​១១%​ពីមួយឆ្នាំទៅមួយឆ្នាំ ។ មួយវិញ​ទៀត​ថៃក៏មាន​ក្តីរំពឹង​ចំពោះ​ភ្ញៀវទេសចរ​ជនជាតិចិន​​ដែលជា​ក្រុមមាន​ចំនួន​ច្រើនលើសលុប​និងជាអ្នកពាំនាំមកនូវ​ចំណូល​ច្រើនបំផុត​ដល់​ប្រទេស​ថៃ​ប្រមាណជា​១២០​លានបាត​​ ចំណែកអ្នកបន្ទាប់គឺរុស្ស៊ី២៤ប៊ីលា​នបាត​ និង​ម៉ាឡេ​ស៊ី​២៣ប៊ីលានបាត ។

ដោយឡែកសកម្មភាព​ទាក់ទិននិងទេសចរណ៍​ក្នុង​តំបន់​ភាគខាងត្បូង​ត្រូវបានគេ​រំពឹងថា​នឹងប្រសើរឡើងវិញ​ពី​ផលប៉ះពាល់នៃគ្រោះទឹកជំនន់​ដ៏​ធ្ងន់ធ្ងរ​កាលពី​ខែ​​មករា​ ស្របពេលដែលក្រុងបាងកក​ តំបន់​ភូមិភាគកណ្តាល​ប្រទេស និង​តំបន់​ឆ្នេរ​ភាគ​ខាងកើត​នឹង​នៅតែមានការពេញនិយមដដែល​ក្នុង​រដូវ​បុណ្យ​ទាន​ឬថ្ងៃឈប់​សម្រាកផ្សេងៗ ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES