សាវតាអ្នកនយោបាយ(ខ្មែរ)៖ លោក កឹម សុខា គឺជាមេដឹកនាំសិទ្ធិមនុស្សលេចធ្លោមួយរូបនៅព្រះរាជាណាចក្រកម្ពុជា ។ ក្រោយមក លោកគឺជាសមាជិករដ្ឋសភា មួយរូបហើយក៏ជាអនុប្រធានទី១ នៃរដ្ឋសភាព្រះរាជា ណាចក្រកម្ពុជានិងជាអនុប្រធាន គណបក្សសង្គ្រោះជាតិផងដែរ។
លោក កឹម សុខា បានចាប់កំណើតក្នុង ត្រកូលក្រុមគ្រួសារ ក្រីក្រមួយ ហើយវ័យកុមារភាពរបស់លោកគឺស្ថិត ក្នុងស្ថានភាពទី ទ័លក្រនិងលំបាកលំបិនក្នុង ជីវភាពផងដែរ។
លោកបានបញ្ចប់ ការសិក្សាផ្នែកនីតិសាស្ត្រនៅ សាកលវិទ្យាភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច រាជធានីភ្នំពេញ ហើយតាំងពីពេលនោះ មកលោកបានចូលបម្រើ ការងារជាមួយនិង រដ្ឋាភិបាលកម្ពុជា។
ដោយការមិន សប្បាយចិត្តជា មួយនិងកិច្ចការរដ្ឋ លោកបានគាំទ្រដោយលួចលាក់នៅក្នុងចលនាតស៊ូ ប្រឆាំងដើម្បីសេរីភាព(Freedom Fighters) ជាក្រុមមួយនៅកម្ពុជាដែល ប្រឆាំងមិន ព្រមចុះចូលជាមួយនិង ការគ្រប់គ្រងរបស់បរទេស។
ផ្អែកតាមលទ្ធផលនេះ លោកក៏ស្ថិតនៅ ក្រោមការពិនិត្យពិច័យ របស់រដ្ឋាភិបាល និងត្រូវបានបង្ខំឲ្យដើរចេញពី ការងាររបស់ខ្លួន។
ដើម្បីគេចចេញ ពីការចាប់ខ្លួន លោកបានទៅសិក្សា នៅបរទេសតាមរយៈ អាហារូបកណ៍មួយ។ លោកបានវិលត្រឡប់ មកកម្ពុជាវិញនៅក្នុងអំឡុង ពេល៥ឆ្នាំក្រោយ បន្ទាប់ពីការបំពេញ កិច្ចការ របស់លោក ជាអ្នកជំនាញ ផ្នែកវិទ្យាសាស្ត្រនិងជីវគីមីពីវិទ្យាស្ថានគីមីនិងបច្ចេកវិទ្យា នៅទីក្រុងប្រាកនៃសាធារណរដ្ឋឆែក។
ជាយថាហេតុលោក បានចូលប្រឡូកក្នុងជីវិតនយោបាយ និងបានដើរផ្លូវតាមគណបក្ស និងអង្គការផ្សេងៗ មុននឹងសម្រេចចិត្តបង្កើត បក្សនយោបាយថ្មីមួយ នៅឆ្នាំ២០០៧គឺ គណបក្សសិទ្ធិមនុស្ស។
តាមរយៈការផ្សង ព្រេងនេះលោកបានធ្វើការយ៉ាង ម៉ឹងម៉ាត់សម្រាប់បញ្ហាសិទ្ធិមនុស្ស និងបានរៀបចំសមាជ សាធារណៈលើផ្ទៃប្រទេស។
ក្នុងអំឡុងឆ្នាំ២០១២ គណបក្សសិទ្ធិមនុស្ស បានច្របាច់បញ្ចូលគ្នា តែមួយជាមួយនិងគណបក្សសមរង្ស៊ី ដើម្បីបង្កើតបានជាគណបក្សសង្រ្គោះជាតិ។ លោកត្រូវបានគេស្គាល់ពីការជួយទ្រទ្រង់យ៉ាងខ្លាំងក្លារបស់លោក ចំពោះការគោរពសិទ្ធិមនុស្សទៀតផង។
(តទៅលេខក្រោយ)
ប្រែសម្រួលពី៖ គេហទំព័របរទេស