Thursday, November 28, 2024
Homeព័ត៌មានអន្តរជាតិទ័ពសុីរី​​វាយ​​ដណ្តើម​​បាន​​កូនក្រុង​សំខាន់​ភាគ​ខាងកើត​ខេត្តអាលីប៉ូ​

ទ័ពសុីរី​​វាយ​​ដណ្តើម​​បាន​​កូនក្រុង​សំខាន់​ភាគ​ខាងកើត​ខេត្តអាលីប៉ូ​

សុីរី៖ ទីភ្នាក់ងារព័ត៌មាន​រដ្ឋ SANA បានរាយការណ៍​ថា​កងទ័ព​ស៊ីរី​កាលពី​ថ្ងៃពុធ​បាន​វាយ​ដណ្តើមយក​ក្រុង Deir Hafer ដែលជា​មូលដ្ឋាន​ដ៏​ធំមួយ​របស់​ក្រុម​សកម្ម​ប្រយុទ្ធរដ្ឋអ៊ីស្លាម​ក្នុង​តំបន់ជនបទ​ភាគខាងកើតខេត្តអាលីប៉ូ​ដែលស្ថិតក្នុង​ភាគ​ខាង​ជើង​ប្រទេស​ស៊ីរី ។

ប្រភព​ឲ្យ​ដឹងថា​ការ​ដណ្តើម​កាន់កាប់​ក្រុងខាងលើ​បាន​ធ្វើ​ឡើង​មួយសប្តាហ៍​ក្រោ​យ​ពីកងទ័ព​ស៊ីរី​ធ្វើការ​ឡោមព័ទ្ធ​ក្រុងនេះ​ដោយ​លើក​ហេតុ​ផល​ថា​ជាយុទ្ធនា​ការ​យោធាទ្រង់ទ្រាយ​ធំមួយ​ប្រឆាំងនិង​ទីតាំង​ឈរជើង​របស់​ក្រុមអាយស៊ីស​ក្នុង​ភាគ​ខាងកើត​នៃទីជនបទខេត្តអាលីប៉ូ ។

ទីភ្នាក់ងារព័ត៌មាន​ SANA បាន​ឲ្យ​ដឹងថា​កងទ័ព​របស់ស៊ីរី​បានដណ្តើមយក​ក្រុង​និង​ភូមិចំនួន​២៧​នៅ​ជុំវិញ​ក្រុង Deir Hafer ហើយ​ថែមទាំងរំដោះបាន​នូវ​ផ្លូវ​ Highway ២៤គីឡូម៉ែត្រ​ដែលតភ្ជាប់​ខេត្ត​អាលីប៉ូ​ជាមួយ​និង​ខេត្ត​ Raqqa ។

ថ្មីៗនេះកងទ័ពស៊ីរី​កំពុង​រុលទៅមុខ​ឆ្ពោះទៅ​វាយ​ដណ្តើមយក​ក្រុង Maskaneh ដែល​ជាក្រុងចាស់​ធ្លាប់​ស្ថិតក្រោមការត្រួតត្រារបស់ក្រុមអាយស៊ីស​នៅក្នុង​​ភាគ​ខាងកើត​ទី​ជនបទ​អាលីប៉ូ​ ។

ការ​ដណ្តើមយក​ក្រុង Deir Hafer និងការ​រុលឆ្ពោះទៅកាន់ក្រុង Maskaneh នឹង​នាំ​ឲ្យ​ទ័ព​ស៊ីរី​ធ្វើដំណើ​រ​តាម​ផ្លូវ​ឆ្លងកាត់តាមក្រុង Raqqa ដែល​ជាទីតាំង​កងទ័ព​សហ​រដ្ឋអាមេរិក​និង​យុទ្ធជន​របស់កងកម្លាំង​ប្រជាធិបតេយ្យស៊ីរី​ដែល​ដឹកនាំ​ដោយ​ជន​ជាតិឃឺត​កំពុងប្រយុទ្ធជាមួយ​និងក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម​ក្នុង​តំបន់​ជនបទនៃ​ខេត្ត​នោះ​ដែល​ប្រតិបត្តិការ​សង្គ្រាមទ្រង់ទ្រាយ​​ធំនឹងចាប់ផ្តើម​នៅ​ដើម​ខែ​ក្រោ​យ​តែម្តង ។

ប្រែសម្រួលដោយ៖ អុីវ​ វិចិត្រា

RELATED ARTICLES