Wednesday, November 27, 2024
Homeសេដ្ឋកិច្ចសាកលលោកច្បាប់​ថ្មីកំណត់​​រយៈ​​ពេល២​ឆ្នាំ​ទើប​ម្ចាស់អាច​លក់​វិញបាន

ច្បាប់​ថ្មីកំណត់​​រយៈ​​ពេល២​ឆ្នាំ​ទើប​ម្ចាស់អាច​លក់​វិញបាន

អចលនទ្រព្យ(ចិន)៖ ទីក្រុងភាគខាងត្បូងប្រទេស​ចិន​កា្វងចូវ​បាន​រឹតបន្តឹង​លើការ​លក់​ចេញវិញ​​នូវផ្ទះដែលបានទិញ​ដោយ​កំណត់រយៈ​ពេល​តិចជាង​ពីរ​ឆ្នាំ​​ដើម្បី​ជួយសម្រួលដល់​ទីផ្សារអចលនទ្រព្យ​ចិន ។

ច្បាប់ថ្មីនេះ​ចូលជាធរមាន​នៅ​ថ្ងៃសុក្រ​ ដែល​អនុញ្ញាត​ឲ្យ​ម្ចាស់​លំនៅឋាន​ធ្វើការ​លក់ចេញវិញនូវ​អចលនទ្រព្យ​របស់ខ្លួនដែល​រាប់បញ្ចូល​ទាំង​​ផ្ទះ​ថ្មី​និង​ផ្ទះ​​ធ្លាប់​ស្នា​ក់​នៅត្រឹមតែ​រយៈ​ពេល​២ឆ្នាំ​បន្ទាប់ពី​​​ពួកគេ​បាន​លិខិតបញ្ជាក់​កម្មសិទ្ធិ​រួចមក ។

តាម​​ច្បាប់នេះ​អ្នក​ទាំងឡាយ​ដែល​ប្រគល់​ផ្ទះ​ដល់​ភាគីទី៣ឬតតិយជន​ជា​អំណោ​យ​​មិនអាច​ទិញ​ផ្ទះថ្មី​ក្នុង​រយៈ​ពេល​ពីរឆ្នាំ ។

​ការ​រឹតបន្តឹង​នេះ​បានកើតឡើង​​មិនដល់ពីរសប្តាហ៍ផង​ក្រោយ​ពី​ការ​ចាត់​វិធាន​ការ​ណ៍​ផ្សេងៗ​លើការ​ទិញលំនៅឋាន​ត្រូវបានគេចាប់ផ្តើមអនុវត្ត ។

ជាមួយនិងការចាប់ផ្តើមក្នុងអំឡុងពេល​ពាក់កណ្តាល​ខែ​មីនា​ ក្រុងក្វាងចូវ​បាន​ហាម​ប្រាម​​មនុស្សពេញ​វ័យ​​តែ​មួយគត់​មិនឲ្យ​ទិញផ្ទះ​ដែលគេធ្លាប់ស្នាក់នៅរួចហើយឡើយ​។

ជាងនេះទៅទៀត​នោះក្រុងក្វាងចូវ​ថែមទាំងបាន​ដំឡើង​នូវ​ភាគរយ​នៃ​ការ​បង់​ពន្ធ​ក្នុង​កម្រិត​អប្បបរមា​ក្នុង​លក្ខខណ្ឌ​មួយចំនួន​សូម្បីតែ​អ្នក​ទិញ​ផ្ទះដំបូងគេ​ក៏ដោយ​។​ រីឯអ្នក​ទាំងឡាយ​ដែល​មិន​មាន​ផ្ទះ​ក្នុងទីក្រុង​ក្វាងចូវ​ ប៉ុន្តែ​មាន​របាយការណ៍​ឬគល់បញ្ជី​បញ្ជាក់ពីការ​បង់រលោះផ្ទះ​ត្រូវតែបង់​ពន្ធ​លើសនេះទៅទៀត ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES