អចលនទ្រព្យ(ចិន)៖ ទីក្រុងភាគខាងត្បូងប្រទេសចិនកា្វងចូវបានរឹតបន្តឹងលើការលក់ចេញវិញនូវផ្ទះដែលបានទិញដោយកំណត់រយៈពេលតិចជាងពីរឆ្នាំដើម្បីជួយសម្រួលដល់ទីផ្សារអចលនទ្រព្យចិន ។
ច្បាប់ថ្មីនេះចូលជាធរមាននៅថ្ងៃសុក្រ ដែលអនុញ្ញាតឲ្យម្ចាស់លំនៅឋានធ្វើការលក់ចេញវិញនូវអចលនទ្រព្យរបស់ខ្លួនដែលរាប់បញ្ចូលទាំងផ្ទះថ្មីនិងផ្ទះធ្លាប់ស្នាក់នៅត្រឹមតែរយៈពេល២ឆ្នាំបន្ទាប់ពីពួកគេបានលិខិតបញ្ជាក់កម្មសិទ្ធិរួចមក ។
តាមច្បាប់នេះអ្នកទាំងឡាយដែលប្រគល់ផ្ទះដល់ភាគីទី៣ឬតតិយជនជាអំណោយមិនអាចទិញផ្ទះថ្មីក្នុងរយៈពេលពីរឆ្នាំ ។
ការរឹតបន្តឹងនេះបានកើតឡើងមិនដល់ពីរសប្តាហ៍ផងក្រោយពីការចាត់វិធានការណ៍ផ្សេងៗលើការទិញលំនៅឋានត្រូវបានគេចាប់ផ្តើមអនុវត្ត ។
ជាមួយនិងការចាប់ផ្តើមក្នុងអំឡុងពេលពាក់កណ្តាលខែមីនា ក្រុងក្វាងចូវបានហាមប្រាមមនុស្សពេញវ័យតែមួយគត់មិនឲ្យទិញផ្ទះដែលគេធ្លាប់ស្នាក់នៅរួចហើយឡើយ។
ជាងនេះទៅទៀតនោះក្រុងក្វាងចូវថែមទាំងបានដំឡើងនូវភាគរយនៃការបង់ពន្ធក្នុងកម្រិតអប្បបរមាក្នុងលក្ខខណ្ឌមួយចំនួនសូម្បីតែអ្នកទិញផ្ទះដំបូងគេក៏ដោយ។ រីឯអ្នកទាំងឡាយដែលមិនមានផ្ទះក្នុងទីក្រុងក្វាងចូវ ប៉ុន្តែមានរបាយការណ៍ឬគល់បញ្ជីបញ្ជាក់ពីការបង់រលោះផ្ទះត្រូវតែបង់ពន្ធលើសនេះទៅទៀត ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា