Wednesday, December 25, 2024
Homeតារាខ្មែរយុគ ចិន្តា លែងចង់រៀបការ

យុគ ចិន្តា លែងចង់រៀបការ

មហាជនដែលគាំទ្រយុគ ចិន្តា មិនតិចទេដែលចង់ឃើញ ពិធីការិនីជើងចាស់រូបនេះ គ្រងឈុតកូនក្រមុំមែនទែន ជាមួយបុរសពិសេសក្នុងបេះដូងយុគ ចិន្តា គឺលោកវុទ្ធី បណ្ឌិត ហៅសម័យ ដើម្បីបញ្ចប់ពាក្យចចាមអារ៉ាមផ្សេងៗ តែអ្វីបានផ្លាស់ប្តូរទៅហើយ ព្រោះយុគ ចិន្តា បានផ្អាកគម្រោងមង្គលការ ហើយថែមទាំងមិនហ៊ាន កំណត់ពេលវេលាជាក់លាក់ទៀតផង។ អ្វីដែលធ្វើឱ្យតារាៗ និងមហាជនជាច្រើន មានការភ្ញាក់ផ្អើល និងស្រងាកចិត្តនោះ ពេលនេះមានការ បង្ហើបប្រាប់ពីអ្នកជំនិតបំផុតរបស់យុគ ចិន្តា បានឱ្យដឹងថា ពេលនេះ ពិធីការិនី CTN រូបនេះ លែងចង់រៀបការ ទៀតហើយ ព្រោះសំអាងថា អ្នកនាងនិងលោកសម័យ សុទ្ធតែមានវ័យចាស់ៗអស់ហើយ។ ប្រភពពីបុគ្គលិកម្នាក់ សុំលាក់ឈ្មោះ ដែលបម្រើការនៅ CTN ជាអ្នកជិតដិតបំផុតយុគ ចិន្តា បានបង្ហើបប្រាប់ អ្នកយកព័ត៌មានយើង កាលពីរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ ថា “ពីមុនខ្ញុំឮតែងតាម សារព័ត៌មានទេថា គាត់ (យុគ ចិន្តា) ជិតរៀបការ ហើយខ្ញុំតែចេះ តែតាមដាន។ តែខ្ញុំជួបគាត់រាល់ថ្ងៃអត់ដែលឮគាត់និយាយរឿង រៀបការហ្នឹងទេ ហើយខ្ញុំក៏បានសួរបងស្រីបងដា ដែរ គាត់ថាមាន រៀបការអីមកពីណា អ៊ីចឹងប្រហែលជាគាត់មិនការទេ មើលទៅ?”។
យុគ ចិន្តា ដែលគ្រោងបញ្ចប់ ជីវិតនៅលីវ រៀបការជាមួយពោះម៉ាយអាណិកជនខ្មែរ នៅអាមេរិក លោកវុទ្ធី បណ្ឌិត ហៅសម័យ តែត្រូវលុបចោលវិញនេះ ធ្វើឱ្យមានពាក្យចចាមអារ៉ាម លេចឮជាច្រើនលើគូស្នេហ៍ល្បីឈ្មោះ ដូចគ្នានេះ ដោយអ្នកខ្លះសង្ស័យថា យុគ ចិន្តា ខ្លាចអតីតប្រពន្ធដើម លោកសម័យ តាមព្យាបាទ ខ្លះទៀតថា ចំណងស្នេហ៍យុគ ចិន្តា អាចប្រែប្រួល បានជាបរាជ័យ មង្គលការ តែប្រភពដ៏ជិតស្និទ្ធយុគ ចិន្តា បានបន្ថែមថា ពេលនេះយុគ ចិន្តា និងលោកសម័យ នៅតែមាន ស្នេហាផ្អែមល្ហែម ជាមួយគ្នាដូចមុន មិនមានការប្រែប្រួលនោះទេ។ ប៉ុន្តែ ការដែលយុគ ចិន្តា មិនចង់រៀបការ នៅពេលនេះ គឺអាចជាការស្វែងយល់ចិត្តគ្នាថែមទៀត ហើយម៉្យាងទៀត ក៏ពាក់ព័ន្ធនឹង រឿងទ្រព្យដែរ ព្រោះយុគ ចិន្តា មានទ្រព្យស្តុកស្តម្ភ ជាងលោកសម័យ បើរៀបការហើយ មានការប្រែប្រួល ពិបាកបែងចែកទ្រព្យជាមិនខាន ប្រសិនបើមានការចុះអេតាស៊ីវិលនោះ។
យុគ ចិន្តា មានកូនស្រីឈ្មោះអម អាយុ១១ឆ្នាំនោះ នៅតែធ្វើឱ្យមហាជនមានមន្ទិលសង្ស័យថា តើអ្នកណាជា ឪពុកក្មេងស្រីនោះ? ព្រោះយុគ ចិន្តា មិនដែលរៀបការ មានប្តីឡើយ។ ប៉ុន្តែ តាមប្រភពថា លោកសម័យ ស្រលាញ់កូនស្រីយុគ ចិន្តា ដូចកូនបង្កើត ហើយហៅថាជាកូនៗទៀត ផង។ ដូចនេះ ទស្សនិកជនមានជំនឿថា យុគ ចិន្តា ថ្វីត្បិតតែ ពេលនេះ មិនចង់រៀបការមែន តែពិធីការិនីជើងចាស់រូបនេះ នឹងប្តូរចិត្តនាពេលខាងមុខ ហើយរៀបការ តាមប្រពៃណីខ្មែរ ដើម្បីឱ្យកូនស្រី សំណព្វចិត្តមានប៉ាហៅនឹងគេ ជាមិនខាន ខណៈដែលតារាសិល្បៈ ជាច្រើនបានគាំទ្រស្នេហានេះ ព្រោះតែលោកសម័យ មានចំណេះដឹងខ្ពង់ខ្ពស់ ស័ក្តិសមជាមួយចិន្តា ដែលមានទ្រព្យ ហើយល្បីឈ្មោះ៕                    ហ៊ឹម វិចិត្រ

អ្នកនាងយុគ ចិន្តា ពេលចួលរួមមង្គលការប្អូនស្រីអ្នកនាងចន ច័ន្ទលក្ខិណា
អ្នកនាងយុគ ចិន្តា ពេលចួលរួមមង្គលការប្អូនស្រីអ្នកនាងចន ច័ន្ទលក្ខិណា
RELATED ARTICLES